ក្រុមហ៊ុន Samsung មិនទាន់បានបញ្ចេញរូបភាពជាផ្លូវការណាមួយអំពីស្មាតហ្វូន Galaxy S6 ប៉ុន្ដែ ដោយមានព័ត៌មានបែកធ្លាយជាច្រើនមុននេះ យើងអាចមើលឃើញនូវរូបភាពទាំងស្រុងរបស់វា។ ក្នុងនោះ គេជឿថា ក្រុមអ្នកផលិតសម្បកសម្រាប់ Galaxy S6 នេះ ហាក់ដូចមានព័ត៌មានជាក់លាក់អំពីរចនារូបរាងរបស់ស្មាតហ្វូននេ ដើម្បីអាចត្រៀមជាមុននូវផលិតផលរបស់ខ្លួន សម្រាប់ថ្ងៃបង្ហាញខ្លួនរបស់ Galaxy S6។

/

សម្បក case សម្រាប់ Galaxy S6 របស់​ក្រុម​ហ៊ុន Spigen

បន្ទាប់ពីបណ្ដាក្រុមហ៊ុនផលិតសម្បក case បានបញ្ចេញរូបភាពនៃរចនារូបរាងរបស់ Galaxy S6 ថ្មីៗនេះ ពិភពបច្ចេកវិទ្យា បន្តទទួលបាននូវរូបភាពថ្មី បង្ហាញអំពីគំនូរលំអិតរបស់ស្មាតហ្វូនមួយនេះ។

គំនូរនេះគឺជារចនារូបរាងនៃសម្បក case របស់ Galaxy S6 ប៉ុន្ដែ តាមរយៈនេះ យើងអាចស្រមៃឃើញនូវទំហំពិតរបស់ស្មាតហ្វូន ពោលគឺ Galaxy S6 នឹងមានទំហំ 143,5 x 70,7 x 7.2mm ។ ទំហំនេះ មិនខុសគ្នាប៉ុន្មាន ធៀងនឹងទំហំរបស់ Galaxy S5 (142 x 72,5 x 8.1mm) លើកលែងតែប្រវែងបណ្ដោយ (Galaxy S6 វែងជាង 1,5mm) និងកម្រាស់ (Galaxy S6 ស្ដើងជាង 1mm)។

/

សម្បក case សម្រាប់ Galaxy S6 របស់​ក្រុម​ហ៊ុន Spigen

ទន្ទឹមនឹងនេះ តាមរយៈរូបរាងរបស់សម្បក case យើងក៏អាចមើលឃើញថា ប្រព័ន្ធកាមេរ៉ាដែលមានសេនសឺរ និងភ្លើងហ្វាស នៅខាងក្រោយ មានទំហំធំ។ ទីតាំងរបស់ប៊ូតុងសម្លេង និងប៊ូតុងបិទបើកម៉ាស៊ីន/សោអេក្រង់ នៅតែដាក់ដូច Galaxy មុនៗ។

ចំណែក microphone តំណភ្ជាប់ microUSB និងឧបករណ៍សម្លេងខាងក្រៅ ត្រូវបានដាក់នៅផ្នែកខាងក្រោម។ នេះគឺជាចំនុចខុសគ្នា ព្រោះថា ស្មាតហ្វូនមុនៗរបស់ Samsung តែងដាក់ឧបករណ៍សម្លេងខាងក្រៅ នៅផ្នែកខាងខ្នង ហើយប្រការនេះ បង្ហាញថា ខ្នងរបស់ Galaxy S6 អាចនឹងធ្វើអំពីកញ្ចក់ដែលមិនអាចដោះចេញបាន។ ជ្រុងខាងលើ នៅតែជារន្ធដោតកាស និង micro ថតសម្លេង។

សូមទស្សនាបណ្ដារូបភាពខាងក្រោម ៖

/

/

/

/

/

width=499

រូប​ភាព Galaxy S6 ក្នុង​ការ​ស្រមៃ​របស់​អ្នក​រចនា ដោយ​យោង​ទៅ​តាម​ទិន្ន​ន័យ​បែក​ធ្លាយ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes/Gsmarena/Amazon