លោកសង្ឍថៃជាច្រើនអង្គត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានវាយប្រហារដោយពពួកសត្វឃ្មុំ ដែលរឿងនេះបានកើតឡើងនាភាគខាងជើងប្រទេសថៃ​ ។   បើតាមប្រភពពត៌មានបានអោយដឹងថា​    លោកសង្ឃទាំងនោះមកពីវិហារ Chedi Luang​ ក្នុងខេត្ត ឈាងម៉ៃ គឺជាទីកន្លែងដែលបានកើតឧបទ្ទេវហេតុ។

width=461

បើយោងទៅតាមសារពត៌មាន  The  Bangkok  Post​  បានអោយដឹងថា  ចំនួនលោកសង្ឃដល់ទៅ ៧០ អង្គត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ  ស្របពេលដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំនូនលោកសង្ឃដែលរងរបួសធ្ងន់មានដល់ទៅ  ១៩ អង្គ។  ចៅអធិការវត្តនៅទីនោះបានប្រាប់ដល់ភ្នាក់ងារសារពត៌មានមួយនេះថា លោកសង្ឃចំនួន ៧៦ អង្គត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៣ ផ្សេងគ្នា។

width=467

លើសពីនេះទៅទៀត  នាយកចាត់ការទូទៅប្រចាំមន្ទីរពេទ្យ  Maharaj  Nakorn នៅក្នុងខេត្តឈាងម៉ៃ  បាននិយាយថា ៖ លោកសង្ឃចំនួន ៥៣ អង្គកំពុងសំរាកព្យាបាលនៅទីនេះ ស្របពេលដែលមានលោកសង្ឃ ៦ អង្គផ្សេងទៀត បានបញ្ជូនមកដល់ក្នុងសភាពសន្លប់។ ក្រោយពីមានការសំរាកព្យាបាល មានលោកសង្ឃជាច្រើនបានធូរសះស្បើយ។

width=466

ដោយឡែក  បើយោងតាមសម្តីរបស់ចៅអធិការនៅទីនោះក៏បាននិយាយបន្ថែមថា  ៖ ដំបូងយើងគ្មានបញ្ហាជាមួយនិងពួកវានោះទេ តែក្រោយមក វាក៏បានធ្វើការវាយប្រហា រ ដែលមកទល់និងពេលនេះ  ពួកយើងក៏មិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ ថាតើមកពីហេតុអ្វីនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ nation