Huawei Ascend Mate 7 មានអេក្រង់ 6-inch ប្រើប្រាស់ឈីប HiSilicon Kirin 920 មានសេនសឺរស្កេនក្រយៅដៃ នឹងត្រូវបានឧទ្ទេសនាម នៅ IFA ឆ្នាំនេះ។

ក្រោយពីមានព័ត៌មានដែលនិយាយថា   Huawei ផ្ញើលិខិតដល់ភ្ញៀវកិត្តិយស  ដើម្បីអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួន នៅ IFA ឆ្នាំ ២០១៤ រូបភាពមួយចំនួនរបស់ផលិតផលពិសេស មកពីក្រុមហ៊ុនចិនមួយនេះ ក៏បានបង្ហាញខ្លួន។ ដោយសារតែការឡើងកំដៅនៃការប្រកួតប្រជែងនៃបណ្ដាស្មាតហ្វូន នាចុងឆ្នាំនេះ គេជឿថា ស្មាតហ្វូន ដែលមានទំហំធំ និងរូបរាងរបស់វាត្រូវបានធ្វើអំពីលោហធាតុផងនោះ Huawei Ascend Mate 7 អាចនឹងបង្ហាញខ្លួន នៅ IFA ឆ្នាំនេះ។

/

បើទោះជារូបភាពមិនត្រូវបានគេធ្វើឱ្យច្បាស់ ប៉ុន្ដែ គេអាចស្គាល់បានថា នេះគឺជាផលិតផលលំដាប់ខ្ពស់របស់ក្រុមហ៊ុន Huawei តាមរយៈរចនាបទ រហូតដល់មុខងារនានា។ ហ្វាប្លេតនេះ អាចធ្វើឱ្យមនុស្សមួយចំនួន នឹកឃើញដល់ One Max ២០១៣ របស់ HTC ពិសេសគឺសេនសឺរស្កេនក្រយៅដៃ និងស្នាមគំនូសបែកចែក ត្រង់ក្បាល និងគូទទូរស័ព្ទ។

តាមព័ត៌មានបែកធ្លាយមុននេះ Huawei Ascend Mate 7 នឹងប្រើប្រូសេសឺរ HiSilicon Kirin 920 ដ៏ចម្លែក ជាមួយនឹង CPU 4-core Cortex-A15 កម្រិត 1,8GHz និង 4-core Cortex A7 ដែលជួយដល់ការសំចៃថាមពលថ្ម។ ម៉ាស៊ីននេះ នឹងប្រើប្រាស់ ថ្ម 4000mAh ។

ទន្ទឹមនឹងមាន RAM 2GB, អង្គចងចាំក្នុងម៉ាស៊ីន 16GB ស្មាតហ្វូន Huawei Ascend Mate 7  ក៏ត្រូវបានក្រុមហ៊ុន Huawei បំពាក់អេក្រង់ ទំហំធំ 6-inch ដែលមានរីសូលូសឹន fullHD 1080p, កាមេរ៉ា ក្រោយ 13MP, flash LED និងកាមេរ៉ាមុខ 5MP ផងដែរ នេះ គេមិនទាន់រាប់បញ្ចូលនូវមុខងារពិសេសៗ ដែលមិនទាន់ត្រូវបានប្រកាស់ជាផ្លូវការ របស់ស្មាតហ្វូននេះនៅឡើយ។

/

ដូចទៅនឹងទម្លាប់របស់ខ្លួន ផលិតផលលំដាប់កំពូល Huawei Ascend Mate 7 នេះ ត្រូវបានគេជឿថា នឹងមានតម្លៃមិនថ្លៃប៉ុន្មាននោះដែរ គឺប្រហែលជា ក្រោម ៥០០យ័ន គឺប្រហាក់ប្រហែលនឹង ៨១០ ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena