ថ្មីៗនេះ ក្រុមហ៊ុន Hello Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងជាក្រុមហ៊ុនទូរគមនាគមន៍មួយក្នុងចំនោមក្រុមហ៊ុនប្រាំមួយដទៃទៀតលើពិភពលោកដែលជាប់ចំណាត់ថ្នាក់ជា កន្លែងធ្វើការដែលល្អប្រសើរបំផុត ក្នុងកម្មវិធី World Communications Awards 2012 ។

យោងតាមគណកម្មការនៃកម្មវិធីនេះបានអោយដឹងថាក្រុមហ៊ុនសេវាកម្ម និងក្រុមហ៊ុន ទូរគមនាគមន៍អាចជាប់ចំណាត់ថ្នាក់ក្នុងផ្នែកនេះ បានលុះត្រាតែក្រុមហ៊ុននោះ បានផ្តល់ជូននិយោជិករបស់ខ្លួននូវបរិយាកាស កន្លែងធ្វើការដ៏ល្អបំផុត។
ការចាត់ចំណាត់ថ្នាក់នេះ គឺផ្តោតលើការធ្វើការងារល្អរបស់ក្រុមហ៊ុនដែលមានបុគ្គលិកចំរុះជាតិសាសន៍ ការចូលរួមចំណែកជួយសង្គម ការផ្តល់នូវកម្មវិធីបណ្តុះបណ្តាល និងឱកាស អនុវត្តការងារ ទំនាក់ទំនងផ្ទៃក្នុងល្អ ការផ្តល់នូវអត្ថប្រយោជន៍ ការផ្តល់រង្វាន់លើកទឹកចិត្ត បរិយាកាសការងាររីករាយសុទិដ្ធិនិយម និងជាពិសេសការជឿទុកចិត្តគ្នា ។ សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលក្រុមហ៊ុនទូរគមនាគមន៏នៅកម្ពុជាត្រូវបានជ្រើសតាំងចូលក្នុងផ្នែក កន្លែងធ្វើការដែលល្អប្រសើរបំផុត ។
លោក Simon Perkins អគ្គនាយកប្រតិ្តបត្តិក្រុមហ៊ុន Hello Axiata បានថ្លែងថា “ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានធ្វើឲ្យក្រុមហ៊ុន Hello Axiata ជាប់ជាក្រុមហ៊ុនដែលជាកន្លែងធ្វើការដែលល្អប្រសើរបំផុត ក្នុងចំណោម ក្រុមហ៊ុនទូរគមនាគមន៍ ចំនួន ៦នៅទូទាំងពិភពលោក នៅក្នុងកម្មវិធី World Communications Awards 2012 ដែលប្រព្រឹត្តទៅនៅក្រុងឡុងស៍។
លោក Simon Perkins បន្ដថា ៖ ខ្ញុំមានមោទនភាពសំរាប់ពត៌មាននេះខ្លាំងណាស់ ព្រោះវាជាឧលើកទី1 ដែលក្រុមហ៊ុនទូរគមនាគមន៍ប្រទេសកម្ពុជាត្រូវបានចាត់ចូលចំណាត់ ថ្នាក់នេះ។ សូមបុគ្គលិកទាំងអស់បន្តការជឿជាក់ថាហេឡូជាកន្លែងធ្វើការដែលល្អប្រសើរ បំផុត ហើយពួកយើងទាំងអស់ប្តេជ្ញាបន្តបំរើសេវាកម្មឥតខ្ចោះដល់អតិថិជនផងដែរ”៕
ដោយ ៖ សីហាប្រភព ៖ HL