កុលសម្ព័ន្ធ Yanomami ត្រូវបានគេរកឃើញកាលពីឆ្នាំ ១៩២៩ នៅក្នុងព្រៃ Amazon ស្ថិតក្នុង
ប្រទេស Brazil ។ ចាប់តាំងពីត្រូវបានរកឃើញរហូតមកទល់នឹងបច្ចុប្បន្ន កុលសម្ព័​ន្ធនេះនៅ
តែរស់នៅក្នុងព្រៃជ្រៅ និងចិញ្ចឹមជីវិតដូចកាលពីរាប់ពាន់ រាប់ម៉ឺនឆ្នាំមុន។

តាមពិត អាជ្ញាធរមូលដ្ឋាន បានព្យាយាមប្រើគ្រប់មធ្យោបាយក្នុងការធ្វើអោយពួកគេបោះ
បង់ទំនៀមទំលាប់ហួសសម័យ និងប្រកប់ដោយភាពខ្វះអនាម័យរបស់កុលសម្ព័ន្ធនេះ ប៉ុន្ដែ
មិនបានសម្រេច ព្រោះថាកុលសម្ព័ន្ធនេះមិនចង់ទាក់ទងជាមួយពិភពខាងក្រៅ និងមិនចង់
បោះបង់ទម្លាប់របស់ខ្លួន។

កុលសម្ព័ន្ធ Yanomami ត្រូវបានគេរកឃើញកាលពីឆ្នាំ ១៩២៩ នៅក្នុងព្រៃ Amazon ស្ថិតក្នុង
ប្រទេស Brazil


កុលសម្ព័ន្ធ Yanomami នេះ​ មិនចេះដាំដុះ មិនចេះចិញ្ចឹមសត្វ ពួកគេតាំងអាស្រ័យទៅលើ
ធម្មជាតិទាំងស្រុង។


កុលសម្ព័ន្ធ Yanomami មានទម្លាប់ហួសសម័យជាច្រើន ក្នុងនោះប្រការដែលគួរអោយខ្លាច
បំផុតនោះគឺទម្លាប់ហូបផេះមនុស្សស្លាប់ ដោយពួកគេជឿទៅលើអបិយជំនឿជាច្រើន។ នៅ
ពេលមានមនុស្សម្នាក់បានស្លាប់ ពួកគេស្វែងរកវិធីដើម្បីរក្សាព្រលឹងនោះអោយនៅជាមួយ
ពួកគេ នោះគឺការធ្វើអោយរាងកាយមនុស្សស្លាប់អាចលាយបញ្ចូលជាមួយមនុស្សរស់។

ជីវិតរស់នៅដោយពឹងផ្អែកលើធម្មជាតិ


ដូច្នេះ ដើម្បីធ្វើបានដូចខាងលើ នៅពេលមានមនុស្សម្នាក់ស្លាប់ ពួកគេក៏ចាប់ផ្ដើមធ្វើពិធីដុត
រាងកាយនោះអោយក្លាយជាផេះ រួចរើសយកឆ្អឹងមកបុកនឹងត្បាល់អោយម៉ត់ជាម្សៅ។បន្ទាប់
មក ពួកគេដាក់នៅក្នុងឃ្លោកស្ងួតទុកក្នុងផ្ទះ។

ម្សៅឆ្អឹងមនុស្សស្លាប់ត្រូវបានលាយជាមួយស៊ុបចេកដើម្បីបរិភោគរួមគ្នា


ក្រោយពីបានមួយឆ្នាំ ជនជាតិ Yanomami នេះនឹងយកម្សៅឆ្អឹងខ្មោចនោះមកធ្វើជាអាហារ
ច្រើនប្រភេទ ក្នុងនោះមានស៊ុបចេកផងដែរ។ ក្រៅពីនេះ ពួកគេក៏យកម្សៅឆ្អឹងនោះញាត់ចូល
ទៅក្នុងបំពង់ពក រួចហើយម្នាក់ចាំផ្លុំ និងម្នាក់ទៀតចាំហិតចូលតាមរន្ធច្រមុះ។

ម្សៅឆ្អឹងមនុស្សស្លាប់ត្រូវបានយកលាយធ្វើជានំបរិភោគ

នៅក្នុងថ្ងៃបុណ្យរំឮកវិញ្ញាណក្ខ័ន្ធនេះ អ្នករាល់គ្នានឹងនាំគ្នាធ្វើនំ ដោយប្រើម្សៅឆ្អឹងខ្មោចធ្វើជា
គ្រឿងផ្សំ។ ពេលនំ ឬអាហារនោះឆ្អឹន ពួកគេទាំងប្រុស ទាំងស្រីនាំគ្នាបរិភោគដោយពេញចិត្ត
រហូតទាល់តែអស់។ មូលហេតុដែលនាំអោយពួកគេធ្វើបែបនេះ គឺដោយសារពួកគេមានជំនឿ
ថា ព្រលឹងអ្នកស្លាប់នឹងបាននៅក្បែរពួកគេជានិច្ច តាមរយៈការធ្វើអោយធាតុមនុស្សស្លាប់បាន
លាយបញ្ចូលទៅក្នុងរាងកាយមនុស្សរស់៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ MGF