ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រ (Fan)របស់ខ្លូន រំជើបរំជួលយ៉ាងខ្លាំង ពេញហាងលក់ម៉ូតូ Yamaha នៅជិតផ្សារដើមថ្កូវ ដែលទើបតែ បើកសម្ពោធ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៣កន្លងទៅ ។
នៅក្នុងឱកាសបើសម្ពោធ ហាងម៉ូតូ យ៉ាម៉ាហា នោះដែរ គេសង្កេតឃើញថា អ្នកគាំទ្ររបស់ ឱក សុគន្ធកញ្ញា បានទៅឈរង់ចាំ ហែរហមជាច្រើននាក់ មុននឹងនាងបង្ហាញ មុខនៅលើឆាក។ ដើម្បីបញ្ជាក់ពីការស្រឡាញ់ និងគាំទ្ររបស់ពួកគេ ទៅលើ ឱក សុគន្ធកញ្ញា ។
ក្នុងពិធីសម្ពោធហាងម៉ូតូ យ៉ាម៉ាហា នេះដែរ គេបានមើលឃើញ យ៉ាងច្បាស់ថា គ្រាន់តែតារា ចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ធ្វើដំណើរដល់ លើឆាកភ្លាម អ្នកគាំទ្ររបស់ នាងជាច្រើននាក់ បានស្រែកហ៊ោរកញ្រ្ជៀវ និងទះដៃគាំទ្រយ៉ាង ត្រហឹងពេញហាងម៉ូតូ ដែលទើបតែសម្ពោធ ។ ពេលនោះ តារាចម្រៀងរូបនេះ បានច្រៀងជាច្រើនបទ ទាំងមានភ្លេង និងអត់ភ្លេង (ច្រៀងគោក) ហើយត្រូវបានទស្សនិកជន ដែលទៅ ចូលរួមក្នុងពិធីនោះ ស្រែកហ៊ោរ និងច្រៀងតាមស្ទើរគ្រប់ៗគ្នា។
ដូច្នេះកុំបង្អង់យូរសូមទស្សនាវីដេអូឃ្លីប ដែលស្រីស្រស់ ឱក សុគន្ធកញ្ញា ច្រៀងនៅ Yamaha Shop ជាមួយគេហទំព័រ LookingTODAY ទាំងអស់គ្នា ៖




ដោយ ៖ LookingTODAYផ្តល់សិទ្ធដោយ ៖