ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានចេញមុខមកសារភាពដល់ភ្នាក់ងារមានសមត្តកិច្ច  បន្ទាប់ពីបានបាញ់សម្លាប់ភរិយា  និងកូនស្រីរបស់ខ្លួន  នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានអន្តរជាតិ worldnewstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទ  និងដឹងទោសកំហុសរូបនោះ មានឈ្មោះថា  Dean  Holmes    ស្របពេលដែលភរិយា  ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះថាKristi Holmes វ័យ ៤១ ឆ្នាំ និង កូនស្រីវ័យ ១១ ឆ្នាំរបស់ខ្លួន មានឈ្មោះ Violet Holmes​ ។

width=454

លើសពីនេះទៅទៀត   ប្រភពសារព័ត៌មានដដែលបានបន្ថែមថា  ករណីខាងលើនេះ  បានកើតឡើងនៅសហរដ្ឋអាមេរិកស្របពេលដែលមូលហេតុដែលបានធ្វើអោយបុរសជាស្វាមីបានបែកគំនិតឆ្កួតៗក្នុងការបាញ់សម្លាប់ភរិយា​ និងកូនស្រីរបស់ខ្លួន ខណៈពេលដែលពួកគេកំពុងតែគេងនោះ   មិនទាន់បានដឹងច្បាស់នៅឡើយទេ ។  រហូតមកទល់នឹងពេលនេះបុរសដែលជាជនជាប់ចោទ កំពុងតែស្ថិតនៅក្រោមការសាកសួរ និងតាមដានស៊ើបអង្កេតនៅឡើយ។

គួររំឭកផងដែរថា បុរសជាស្វាមី និងជាជនជាប់ចោទនោះបានសំរេចចិត្តចូលខ្លួនមកសារភាព នៅឯប៉ុស្តិ៍ប៉ូលីសប្រចាំតំបន់​ នាវេលាទាបភ្លឺ ពោលគឺនៅម៉ោង ៤ និង ៤៥ នាទីព្រឹកបន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ៕

ដោយ ៖​ រិទ្ធីប្រភព ៖ worldnewstoday