ព្រះជារាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឈន៍ ឬជាប្រទេសដែលមានការអភិវឌ្ឈន៍តិចជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានរួមមានដូចជា៖ ប្រទេសកម្ពុជា ឡាវ ភូមា និង វៀតណាម​ (CLMV)។

ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ រយៈពេលប៉ុន្មាននេះ គេឃើញមានសំណង់អគារធំតូច ជាច្រើនរីកដុះដាលដូចផ្សិត នៅលើទឹកដីនៃប្រទេសកម្ពុជា  ទំាងនៅក្នុងទីក្រុង និង តាមបណ្តាលខេត្តដែលមានសក្តានុពលខ្លាំងក្លា លើវិស័យទេសចរណ៍មួយចំនួនទៀតមាន៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបង ជាដើម។ល។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នគឺមានសំណង់អគារខ្ពស់ៗជាច្រើនកន្លែងដែលជាមណ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្ត ដ៏ពេញនិយមបំផុតសំរាប់យុវវ័យកម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមនេះ គឺជាឈ្មោះ និងទីតាំងសំណង់អគារ ដ៏ខ្ពស់ជាង ១០ទាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

១/ អគារ Diamond Island Tower- កម្ពស់៖ ៥៥៥ ម៉ែត្រ- មាន៖ ៩០ ជាន់ ដល់ ១០០ ជាន់- ទីតាំង៖ ភ្នំពេញសូមបញ្ជាក់ថា៖ អគារ Diamond Island Tower គ្រោងនឹងសាងសង់ឡើងនៅលើទីក្រុងកោះពេជ្រ។ ប្រសិនបើអគារដ៏មហិមានេះសាងសង់រួចគឺអគារ Diamond Island Towerនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងជាប់ជាអគារដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេទី២ នៅលើពិភពលោក  បន្ទាប់ពីអគារ  Burj Khalifa នៅក្នុងទីក្រុងដូប៉ៃ  ខ្ពស់៨២៨ម៉ែត្រ ដែលជាប់ចំណាត់ថ្នាក់ទី១។/

២/ អគារ Gold Tower 42- កម្ពស់៖ ១៩២ ម៉ែត្រ- មាន៖ ៤២ ជាន់- ទីតាំង៖ ភ្នំពេញ

/

៣/ អគារ Vattanac Capital- កម្ពស់៖ ១៨៧,៣ ម៉ែត្រ- មាន៖ ៣៩ ជាន់- ទីតាំង៖ ភ្នំពេញ

/

៤/ អគារ Royal Tower- កម្ពស់៖ ១៥៦,៤២ ម៉ែត្រ- មាន៖ ៣៦ ជាន់- ទីតាំង៖ ភ្នំពេញ

/

៥/ អគារ OCIC Tower (កាណាឌីយ៉ា)- កម្ពស់៖ ១១៨,១០ ម៉ែត្រ- មាន៖ ៣២ ជាន់- ទីតាំង៖ ភ្នំពេញ

/

៦/ អគារ De castle Royal- កម្ពស់៖ ១១៧ ម៉ែត្រ- មាន៖ ៣៣ ជាន់- ទីតាំង៖ ភ្នំពេញ

/

៧/ អគារ Rose Condominium- កម្ពស់៖ អត់ដឹង- មាន៖ ២៨ ជាន់- ទីតាំង៖ ភ្នំពេញ

/

៨/ អគារ Phnom Penh Tower- កម្ពស់៖ អត់ដឹង- មាន៖ ២២ ជាន់- ទីតាំង៖ ភ្នំពេញ

/

៩/ អគារ Mekong View Apartment- កម្ពស់៖ អត់ដឹង- មាន៖ ២០ ជាន់- ទីតាំង៖ ភ្នំពេញ/

១០/ អគារ Mekong Condominium- កម្ពស់៖ អត់ដឹង- មាន៖ ១៨ ជាន់- ទីតាំង៖ ភ្នំពេញ/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ skyscrapercity