ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស emirates247 កាលពីសប្តាហ៍កន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសជាស្វាមីចិត្តខ្លាំង វ័យ ៣៧ ឆ្នាំ ជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីភ្នាក់ងារប៉ូលីសបានរកឃើញថា គាត់បានកាត់អណ្តាតភរិយារបស់ខ្លួន មុនពេលកាប់សម្លាប់នាងទៅជា ៤ ចំរៀក ក៏ដោយសារតែនាងបានតិះដៀល ក៏ដូចជារិះគន់ ពីសមត្ថភាពលើគ្រែរបស់គាត់ ដោយប្រៀបធៀបទៅនឹងប្តីមុនរបស់នាង។

គួរបញ្ជាក់ផងដែរថា បុរសជាស្វាមីចិត្តខ្លាំង វ័យ ៣៧ ឆ្នាំរូបនោះមានឈ្មោះថា Nadia S រីឯស្រ្តីជាភរិយាដែលជាជនរងគ្រោះរូបនោះវិញមានឈ្មោះថា Imam Abu Shaleeta ពួកគេទាំងពីរនាក់ជាពលរដ្ឋរស់នៅក្នុងប្រទេសអេហ្ស៊ីប។

លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា ការចាប់ឃាត់ខ្លួនបុរសដែលជាជនដៃដល់រូបនេះ អាចធ្វើទៅបាន បន្ទាប់ពីអ្នកភូមិបានឃើញសាកសពនៅក្បែរភូមិរបស់ពួកគេ ហើយធ្វើសេចក្តីរាយការណ៍ទៅដល់ភ្នាក់ងារមានសមត្តកិច្ច ។ ក្រោយពីពិនិត្យមើលអត្តសញ្ញាណច្បាស់លាស់អំពីសាកសព ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសជាជនដៃដល់តែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ emirates247