ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានព្យាយាមធ្វើអោយគូដណ្តឹងរបស់ខ្លួនឈ្លក់ តាមរយៈការអោយលេបជញ្ជៀនភ្ជាប់ពាក្យ បន្ទាប់ពីនាងសុំចែកផ្លូវ នេះបើតាមការអោយដឹងពីភ្នាក់ងារប៉ូលីស។

គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ មានឈ្មោះថា Faron Tho-mpson វ័យ ២៩ ឆ្នាំ ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា ការចាប់ឃាត់ខ្លួនអាចធ្វើទៅបាន បន្ទាប់ពីគួដណ្តឹងរបស់គាត់ បានប្តឹងទៅ ៩១១ ក្រោយពីបានរត់ចេញពីកណ្តាប់ដៃគូដណ្តឹងរបស់ខ្លួន ពោលគឺ រត់ចេញពីផ្ទះ ដែលមានទីតាំងនៅ Orlando រដ្ឋ Florida សហរដ្ឋអាមេរិក៕
ដោយ ៖ ពិសីប្រភព ៖ Happening