សឹង្ហបុរី ៖ បុរសវ័យ ២១ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធនាគាររយៈពេល ២០ ខែ បន្ទាប់ពីល្បួងជីដូនមួយ អោយសិចជាមួយខ្លួន តាមរយៈការបំភ័យនាងតូចវ័យទើបតែ ១១ ឆ្នាំ ថាបិសាចនឹងវាយលុយ ក៏ដូចជាធ្វើទុក្ខទោម្នេញនាងជាក់ជាមិនខាន ខណៈពេលដែលនាងតូច នាប៉ុន្មានថ្ងៃចុងក្រោយនេះ ចេះតែមមើមមាយជាប់ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ កាលពីថ្ងៃអង្ការកន្លងទៅ ស្របពេលដែលឈ្មោះរបស់គាត់មិនត្រូវបានបញ្ជាក់អោយដឹងនោះទេ ជាការការពារអត្តសញ្ញាណជនរងគ្រោះ។
គួររំឭកផងដែរថា បុរសដែលជាជនជាប់ចោទ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ យកមកចិញ្ចឹម ដោយមានការមើលថែទាំ ពីសំណាក់ពូរបស់ខ្លួន ស្របពេលដែលឪពុកម្តាយរបស់គេមានជីវភាពលំបាកនៅឯប្រទេសម៉ាឡេស៊ី ។ ហើយពូដែលត្រូវជាឪពុកជនរងគ្រោះ បានគូសបញ្ជាក់ថា គាត់ពិតជាមានអារម្មណ៍សោកស្តាយជាខ្លាំង បន្ទាប់ពីក្មួយប្រុសរបស់ខ្លួនបានតបស្នងសងគុណមកវិញ នូវអំពើអគតិមួយនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន