នាទីដ៏គួរអោយរំជួលចិត្តបំផុតនៅក្នុងរាត្រីផ្ដាច់ព្រ័ត្រនៃពិធី American Idol ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ឧសភា ប្រហែលមិនមែនជាការទទួលជ័យជំនះរបស់ Phillip Phillips នោះទេប៉ុន្ដែប្រការដែលគួរចាប់អារម្មណ៍បំផុតនោះគឺនៅពេល Ace Young ស្នើសុំរៀបការជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Diana DeGarmo។

Ace Young និង Diana DeGarmo បានក្លាយជាគូស្នេហ៍ដ៏ទាក់ទាញដំបូងរបស់ American Idol
ដោយធ្លាប់ជាបេក្ខភាពក្នុងការប្រកួតជ្រើសរើសតារាចម្រៀងនៃពិធីនេះ Young និង DeGarmo បានមានវត្តមាននៅឯរោងមហោស្រប Nokia នៅ Los Angeles ដើម្បីតាមដានការឡើងកាន់តំណែង របស់តារាថ្មី។ ប៉ុន្ដែ នៅពេលត្រូវបានអញ្ជើញឡើងលើឆាក Ace Young បានធ្វើអោយពិធីនេះហាក់ដូចក្លាយទៅជាកម្មវិធីសម្រាប់តែខ្លួនឯង និងសង្សារទៅវិញ។ តារាចម្រៀងប្រុង កើតឆ្នាំ ១៩៨០នេះ បានលុតជង្គង់ និងស្នើសុំរៀបការជាមួយ DeGarmo នៅចំពោះមុខការគាំទ្ររបស់ទស្សនិកជន។
គួររំឭកថា Ace Young និង Diana DeGarmo សុទ្ធតែធ្លាប់ជាបេក្ខភាពរបស់ American Idol។Ace Young គឺជាបេក្ខជនរបស់ American Idol ជំនាន់ទី ៥ (២០០៦) និងបានចាកចេញពីការប្រឡងក្នុងលំដាប់ថ្នាក់ទី ៧។ ចំណែក Diana DeGarmo វិញ នាងគឺជាបេក្ខនារីជំនាន់ទី ៣(២០០៤) និងបានជាប់ចំណាត់ថ្នាក់ក្នុង Top 3 ។ គូស្នេហានេះ បានជួប និងស្រឡាញ់គ្នានៅពេលដែលពួកគេកំពុងថតរឿងល្ខោននិយាយមួយដែលមានឈ្មោះថា Hair នៅលើឆាក Broadway កាលពីឆ្នាំ ២០១០៕
ខាងក្រោមនេះ គឺជាវីដេអូខ្លី និងរូបភាព Ace Young សុំរៀបការជាមួយ De Garmo នៅលើឆាក ក្នុងពិធីផ្ដាច់ព្រ័ត្ររបស់ American Idol ៖






ដោយ ៖ សូរីយ៉ប្រភព ៖ Zing