អន្តរជាតិ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន បរទេសនាពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា​  មានការផ្ទុះរថយន្តផ្ទុកឧស្ម័ន នៅ ផ្លូវក្រោមដីមួយកន្លែង ដែលបានឆក់យកជីវិតមនុស្ស ៥ នាក់ភ្លាមៗ។

width=470

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុនេះក៏ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាពផងដែរ ស្រប ពេលដែលវាបានកើតឡើងនៅឯក្រុង  Huaihua ខេត្ត Hunan ប្រទេសចិន ។ លើសពីនេះទៅ ទៀតរបាយការណ៍ ដែលបានផ្តល់ដោយភ្នាក់ងារសារព័ត៌មានប្រទេសចិន  បានអោយដឹងថា​ រថយន្តផ្ទុកឧស្ម័ននោះត្រូវបានផ្ទុះឡើង   ខណៈពេលដែលភ្នាក់ងារពន្លត់អគ្គីភ័យបានទៅដល់ ដើម្បីធ្វើអន្តរាគមន៍  បន្ទាប់វាជួបឧបទ្ទេវហេតុ  គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើង ។  ដើម្បី អោយជ្រាប កាន់តែច្បាស់ ទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធី ប្រភព ៖ Happens