នៅខេត្ត Segovia ប្រទេសអេស៉្បាញបានបន្យល់ទុកនូវសំណង់បុរាណមួយដ៏ធំអស្ចារ្យ ត្រូវបានអភិរក្សយ៉ាងល្អ និងអាចឈរបានរឹងមាំបានដល់សព្វថ្ងៃ។

សំណង់នេះមានឈ្មោះថា Aqueduct of Segovia ប្រែមកថាជាសំណង់ជលមាគ៌ាដែល មានតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទឹកសំរាប់ស្រោចស្រពដល់ប្រជាជនជំនាន់ រ៉ូម៉ាំង។

ក្រុមអ្នកស្រាវជ្រាវពុំបានរកឃើញច្បាស់ពីកាលបរិច្ឆេទនៃសំណង់មួយនេះឡើយ ប៉ុន្តែវាត្រូវបានប៉ាន់ស្មានថា សាងសង់ក្នុងរវាងសតវត្សទី១ និង២។ ជាមួយនឹងកំពស់ដ៏ខ្ពស់អស្ចារ្យដល់ទៅ ២៨ម៉ែត សព្វថ្ងៃសំណង់នេះ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនពីអន្តរជាតិមកទស្សនា៕

width=470

width=473

width=475

width=476

ដោយ៖ មិនា ប្រភព៖ tour