ព័ត៌មានអន្តរជាតិ ៖ ពស់កំណាច មានប្រវែងដល់ទៅជាង ២ ម៉ែត្រ ត្រូវបានរកអោយឃើញថា បានចូលទៅសម្ងំលាក់ខ្លួន នៅក្នុងរថយន្ត Mini Cooper មួយគ្រឿង មុនពេលដែលក្រុមអ្នកជំនាញបានមកដល់កន្លែងកើតហេតុ និងទាញយកវាចេញ នេះបើតាមការដឹងពីអត្ថបទសារព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយ គេហទំព័របរទេស huffingtonpost ។

តាមពិតទៅ ពស់កំណាចមួយក្បាលនេះ វាមិនមែនជាពស់វារមកពីទីណានោះទេ តែវាគឺជាពស់មួយក្បាល ដែលក្រុមគ្រួសារលោកស្រី ដែលជាពលរដ្ឋរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក បានចិញ្ចឹមវាធ្វើជាសត្វចិញ្ចឹម។ បន្ទាប់ពីបានដឹងថា វាបានបាត់ខ្លួន និងចូលសម្ងំទៅក្នុងតួម៉ាស៊ីនរថយន្តនោះ លោកស្រីក៏បានទូរស័ព្ទហៅអ្នកជំនាញ អោយជួយទាញវាចេញមកក្រៅវិញ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបខ្លី ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost