ប៉េរូ៖ បន្ទាប់ពីក្រុមភ្ងៀវទេសចរណ៍បានបង្ហោះ រូបសត្វឆ្មាទឹក ដែលគេថតបាន ពីកន្លែងដើរកំសាន្ដ ទៅក្នុងប្រព័ន្ធអ៊ីនធរណែត គឺវាបានធ្វើអោយមនុស្សជាច្រើនមានភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។


អ្វីដែលធ្វើអោយមនុស្សមានការចាប់អារម្មណ៍ នោះគឺថា រូបភាពឆ្មាទឹកដ៏ធំមួយនេះ បានប្រើកាយវិការដ៏រស់រវើករបស់ខ្លួន ក្នុងការរាំពុតពែនខ្លួនលើផ្ទាំងថ្ម។ គួរបញ្ចាក់ផងដែរថា រូបភាពនេះ ត្រូវបានក្រុមភ្ងៀវទេសចរណ៍ថតបាន ពីតំបន់ឆ្នេរ Estonia នៃប្រទេសប៉េរូ។

ឆ្នេរដ៏ស្រស់ស្អាត Estonai

ពេលខ្លះលក្ខណៈធម្មជាតិរបស់សត្វ ក៏អាចស្ដែងចេញពីកាយកវិការរបស់មនុស្សផងដែរ ជាក់ស្ដែងដូចឆ្នាទឹកនេះជាដើម ពោលវាជាសត្វសោះ តែវាអាចបញ្ចេញនូវទេពកោសល្យរបស់ខ្លួនដើម្បីអោយមនុស្សទស្សនាបាន៕
ដោយ៖ វត្ដីប្រភព៖ dailymail