ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ាលោក Goodluck Jonathan បានប្រកាសពីការរាតត្បាត នៃមេរោគ Ebola គឺជា ភាពអាសន្នក្នុងប្រទេស និងបានផ្តល់ជំនួយជាង១១លានដុល្លារ សហរដ្ឋអាមេរិច (៦.៥លានផោន) ដើម្បីទប់ស្កាត់ភាពអាសន្ននេះ។វិធានការនេះចាប់ផ្តើម បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការ រីករាលដាល នៃមេរោគនេះនៅអាហ្វ្រិចខាងលិច ដែលជាភាពអាសន្នផ្នែកសុខភាព លក្ខណៈ អន្តរជាតិ។ អង្គការសុខភាពពិភពលោក បាននិយាយថាៈ ក្នុងឆ្នាំនេះ មានមនុស្សចំនួន៩៦១ នាក់ បាន ស្លាប់ដោយសារមេរោគដ៏កាចសាហាវនេះក្នុងអាហ្រ្វិចខាងលិច ក្នុងចំណោមនេះមាន ២នាក់បានស្លាប់ក្នុងប្រទេសនីហ្សេរីយ៉ា។នៅក្នុងសេចក្តីថ្លែងការណ៏មួយ លោកJonathan បានអំពាវនាវដល់ជនជាតិនីហ្សេរីយ៉ា ឲផ្តល់ដំណឹងក្នុងករណីសង្ស័យពីមេរោគ Ebola ដល់អាជ្ញាធរផ្នែកសុខភាពដែលនៅជិត បំផុត។ គាត់ក៏បានជំរុញដល់សាធារណៈជន មិនឲផ្សព្វផ្សាយពត៌មានមិនពិតពីមេរោគ នេះ ដែលអាចបង្កឲមានភាពវឹកវរក្នុងប្រទេស។ប្រទេសនីហ្សេរីយ៉ាគឺជាប្រទេសទី៤ ដែលត្រូវបានរាតត្បាតដោយមេរោគ Ebola ដោយសារតែមាន ជនជាតិអាមេរិចកាំងកាត់លីបេរីយ៉ា១រូបដែលមានផ្ទុកមេរោគនេះ បានចាកចេញពីប្រទេស លីបេរីយ៉ាមកកាន់ទីក្រុង Lagos កាលពីថ្ងៃទី២០ កក្កដា។ បុរសម្នាក់នោះបានស្លាប់រយៈពេល៥ថ្ងៃបន្ទាប់ ហើយមនុស្សចំនួន៨នាក់ ដែលមានទំនាក់ទំនងជាមួយគាត់ ក្រោយមក ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ នេះដែរ ក្នុងចំណោមនោះ មានស្រ្តីម្នាក់ ជាគិលានុប្បដ្ឋាយិកា បានស្លាប់កាលពីថ្ងៃអង្គារ។អាជ្ញាធរសុខភាពសហរដ្ឋអាមេរិចបាននិយាយកាលពីថ្ងៃសុក្រថា៖ ពួកគេបានកំពុងបញ្ជូន បុគ្គលិក និងធនធានបន្ថែម ទៅកាន់ប្រទេសនីហ្សេរីយ៉ា។ អ្នកថ្លែងការណ៏មជ្ឈមណ្ឌល គ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិច Tom Skinner បានប្រាប់សារពត៌មានAFP ឲដឹងថា៖ ពួកគេកំពុងចាត់ចែងការផ្គត់ផ្គង់បុគ្គលិកនៅទីក្រុងLagos។ គាត់បានបន្ត ទៀតថា៖ ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំងអំពីទីក្រុងLagos ដែលរាតត្បាតដោយ មេរោគ Ebola ដោយសារទីក្រុងនេះពីមុនមកមិនធ្លាប់ជួបប្រទះនឹងមេរោគEbola នេះទេ។

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ bbc