បន្ទាប់ពី ៤ សប្ដាហ៍ជាប់ៗគ្នាដែលមានអ្នកទស្សនាច្រើនបំផុតនៅអាមេរិក ខ្សែភាពយន្ដដែលត្រូវបានផលិតទៅតាមរឿងប្រលោមលោករបស់អ្នកនិពន្ធ Suzanme Collins ត្រូវបានខ្សែភាពយន្ដបែបកំប្លែងរឿង Think Like A Man ដំណើមបានដំណែងជាអ្នកនាំមុខ។

Think Like A Man គឺជាកំពូលខ្សែភាពយន្ដនាំមុខគេសប្ដាហ៍នេះនៅអាមេរិក

Taylor Schilling និង Zac Efron ក្នុងខ្សែភាពយន្ដមនោសញ្ចេតនា The Lucky One

The Hunger Games ធ្លាក់មកនៅលេខ ៣ បន្ទាប់ពីនៅលើគេបានមួយខែ
នៅក្នុងសប្ដាហ៍នេះ តារាងចំណាត់ថ្នាក់នៃកំពូលខ្សែភាពយន្ដមានអ្នកចូលមើលច្រើនបំផុតនៅអាមេរិក មានការផ្លាស់ប្ដូរច្រើនជាមួយនឹងវត្ដមាននៃខ្សែភាពយន្ដថ្មីចំនួន ៣ នោះគឺរឿង Think Like A Man , The Lucky One និង Chimpanzee។ ដោយទទួលបានប្រាក់ចំណូលពីការលក់សំបុត ៣៣លានដុល្លារអាមេរិក ខ្សែភាពយន្ដកំប្លែងដែលប្រមូលផ្ដុំទៅដោយតារាស្បែកខ្មៅជាច្រើនរូប The Hunger Games បានក្លាយជាខ្សែភាពយន្ដនៅដើមតារាង។ ខ្សែភាពយន្ដមនោសញ្ចេតនារបស់ Zac Efron ទទួលបានប្រាក់ចំណូល ២២,៨លានដុលា្លរ។
Think Like A Man របស់ Steve Harvey គឺជាស្នាដៃមួយដែលយកគំនិតពីសៀវភៅ Act Like A Lady។ ខ្សែភាពយន្ដនេះនិយាយអំពីគូស្វាមីភរិយា ៤គូ ក្នុងនោះនារីជាប្រពន្ធបានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថដោយសារតែសៀវភៅរបស់ Harvey ។ នៅពេលដឹងថា ប្រពន្ធត្រូវទទួលឥទ្ធិពលពីសៀវភៅនេះ បុរសជាស្វាមីទាំង ៤នាក់ក៏បានរកវិធីដើម្បីធ្វើអោយវិលមកស្ថានភាពដើមវិញ។ Think Like A Man មានការចូលរួមសំដែងពីសំណាក់តារាស្បែកខ្មៅយ៉ាងច្រើនរូបផងដែរ ដូចជា Meagan Good, Regina Hall, Taraji P. Henson និង តារាចម្រៀង Chris Brown៕
Top 10 នៃខ្សែភាពយន្ដដែលមានអ្នកទស្សនាច្រើនបំផុតនៅអាមេរិក៖
1. Think Like A Man - Sony/ ScreenGems - ៣៣លានដុល្លារ
2. The Lucky One - Warner Bros. - ២២,៨លានដុល្លារ
3. The Hunger Games - Lionsgate - ១៤,៥លានដុល្លារ
4. Chimpanzee - Disneynature - ១០,២លានដុល្លារ
5. The Three Stooges - Fox - ៩,២លានដុល្លារ
6. The Cabin in The Woods - Lionsgate - ៧,៧៥លានដុល្លារ
7. American Reunion - Universal - ៥,២៣លានដុល្លារ
8. Titanic 3D - Paramount - ៥លានដុល្លារ
9. 21 Jump Street - Sony/ Columbia - ៤,៦លានដុល្លារ
10. Mirror Mirror - Relativity Media - ៤,១១លានដុល្លារ
ដោយ ៖ សូរីយ៉ាប្រភព ៖ DT