អន្តរជាតិ ៖ បើតាមការអោយដឹងពីប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា កងកម្លាំងយោធា ១៨ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈ ពេលដែលមនុស្ស ៦ នាក់ផ្សេងទៀតបានរបួស បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសអេហ្ស៊ីប ពោលគឺ រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង បន្ទាប់ពីបាត់បង់ម្ចាស់ការណ៍។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទទី០៨ ខែតុលា ម្សិលមិញនេះ ខណៈពេលដែលមកទល់នឹងពេលអ្នកចំនួននៃជនរងគ្រោះមិនទាន់បានដឹងច្បាស់នៅឡើយទេ គ្រាន់តែបានដឹងថា រថយន្តមួយគ្រឿងនេះ ដឹកកម្លាំងសន្តិសុខទាំងអស់ ៤៥ នាក់។

លើសពីនេះទៀត របាយកាណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ខណៈពេលដែលកើតមានឡើងនូវឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ អាជ្ញាធរមានសមត្តកិច្ចបានចុះធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ស្របពេលដែលមូលហេតុពិត ដែលធ្វើអោយអ្នកបើកបររថយន្តបាត់បង់ម្ចាស់ការ ឈានទៅដល់ក្រឡាប់បែបនេះ កំពុងស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ thenews