អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ ប្រចាំនៅសហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដម៉ាក Mercedes-Benz GL63 AMG ហាក់បីដូចជាមានការឡើងថ្លៃយ៉ាងខ្ពស់ នៅពេលដែលមកដល់សហរដ្ឋអាមេរិក នៅដើមឆ្នាំ ២០១៣នេះ។

គួរបញ្ចាក់ផងដែរថា រថយន្ដម៉ាក Mercedes-Benz GL63 AMG ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតរថយន្ដ Mercedes-Benz នៃប្រទេសអាឡឺម៉ង់តាំងពីឆ្នាំ ២០០៦មកម្លេះ។ តាមការអោយដឹងពីក្រុមហ៊ុន បាននិយាយថា តាមពិតទៅ រថយន្ដនេះ គឺមានតម្លៃថ្លៃគួរសម តាំងពីដំបូងមកម្លេះ។

ក្រុមហ៊ុនបានបន្ថែមថា ជាមួយនឹងម៉ាស៊ីន V8 និងដំណើរដោយថាមពលកម្លាំងចំនួន 550សេះ រថយន្ដគឺ អាចមានតម្លៃថ្លៃអញ្ចឹងហើយ ពោលគឺប្រមានជា 85,000 ដុល្លារ លើកលែងតែតម្លៃនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ គឺ 120,000 ដុល្លារ៕
ដោយ៖ វត្ដីប្រភព៖ carmagezine