Smartphone Nokia Asha 311 wifi និង Nokia Asha 305 ស៊ីមពីរ នាពេលនេះ ត្រូវបានសម្ពោធ ដាក់លក់នៅប្រទេសកម្ពុជាដែរហើយ។ ស្មាតហ្វូនទាំងពីរម៉ូដែល សក្តិសមបំផុត នឹងយុវវ័យដែល និយមការទាក់ទងតាមបណ្តាញសង្គម និងដែលត្រូវការអ៊ីនធឺណែតដើរលឿនតែកាត់ទឹកប្រាក់ អស់តិច និងកាន់ថ្មបានយូរ។

/

Nokia Asha 305 និង​ Nokia Asha 311

Smartphone Nokia Asha 311 មានភាពស្រស់ស្អាត លេចធ្លោជាមួយនឹងអេក្រង់ Touchscreen អ៊ិនធឺណែត 3.5G Processor 1Ghz និងកាមេរ៉ា 3.2mp។ រីឯ smartphone Nokia Asha 305 វិញ មានការមេរ៉ា 2mp ជាទូរស័ព្ទស៊ីមពីរដែលអាចឲ្យអ្នកប្រើប្រាស់ប្តូរស៊ីមបានយ៉ាងងាយស្រួល ដោយពុំចាំបាច់បិទទូរស័ព្ទ។ ក្រៅពីនេះ ទូរស័ព្ទឆ្លាតវៃទាំងពីរម៉ូដែលនេះមានលក្ខណៈពិសេស ដូចគ្នាជាច្រើនទៀតដូចជា៖ - Home Screen ចំនួន៣ផ្ទាំង៖ ងាយស្រួលដាក់កម្មវិធី Schortcut។ - ទ្រទ្រង់ភាសាខ្មែរ៖ អ្នកប្រើប្រាស់អាចអានព័ត៌មាន និង Facebook comments ជាភាសាខ្មែរ។ - Nokia Browser៖ បង្រួមទំហំទីន្នន័យបានដល់ទៅ 90% ធ្វើឲ្យអ៊ីនធឺណែតមានល្បឿនលឿន ជាងមុនដល់ទៅ៣ ដងធៀបទៅទូរស័ព្ទគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ គឺថែមទាំងកាត់បន្ថយចំណាយដល់ទៅ 90%។ - Game៖ អិថិជនអាចទាញហ្គេម EA ដ៏ល្បីៗចំនួន ៤០ ដោយឥតគិតថ្លៃទុកលេងជារៀងរហូត។ ហ្គេម EA មានច្រើនប្រភេទរួមមាន ហ្គេមប្រយុទ្ធ ហ្គេមសាងសង់ ហ្គេមកីឡា Tetris, Bejeweled, Need for Speed, Fifa 2012 ... - ព័ណស្រស់ស្អាត ច្រើនចម្រើស៖ Nokia Asha 311 មាន​៤ពណ៌ គឺប្រផះ ក្រហមលាយផ្កាកុលាប ខៀវ និងសលាយពណ៌ស្ករ។ រីឯ Nokia Asha 305 ក៏មាន៤ពណ៌ដែរ គឺ ប្រផះ ក្រហម ខៀវខ្ចីនិងសទឹកប្រាក់។

/

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា ឡាវ បានមានប្រាសស់ថា តាមរយៈការនាំយកទូរស័ព្ទ Asha Touch នេះមកកាន់ទីផ្សារ គឺយើងឆ្លើយតបទៅនឹងតម្រូវការ របស់យុវវ័យ និងអ្នកប្រើប្រាស់នៅទីប្រជុំជននានា ពោលគឺតម្រូវការទូរស័ព្ទ Touch ទំនើប ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការឆែក អ៊ីនធឺណែតក្នុងតម្លៃទៀប រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារមិត្តភ័ក្តិ ជាពិសេសអាច ចូលទៅទាញយកកម្មវិធីច្រើនរាប់ពាន់រាប់ម៉ឺនពី Nokia Store និងពីក្នុងពីភពអ៊ីនធឺណែត

លោក Jerry Manus បានសំដែងនូវភាពជឿជាក់ខ្ពស់ទៅលើការលក់ smartphone ទាំងពីរម៉ូដែល នេះ ដោយបានលើកឡើងបន្ថែមថា៖ ប្រជាជនកម្ពុជាប្រមាណជិត ៥០% មានអាយុក្រោម ៣០ឆ្នាំ និងនិយមស្វែងរកព័ត៌មាន ការកម្សាន្ត និងទំនាក់ទំនងគ្នាតាមបណ្តាញអ៊ិនធឺណែត។ ស្របពេលដែលកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទជាច្រើនដែលកំពុងប្រកួតប្រជែង គ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្មអ៊ីនធឺណែតផងនោះ smartphone Nokia Asha 311 និង Nokia Asha 305 នឹងទទួលបានការគាំទ្រដ៏ខ្លាំងក្លាពិសំណាក់យុវជនកម្ពុជា។ Smartphone Nokia Asha 311 ផ្កល់ជូនក្នុងតំលៃ ១១៩ដុល្លារ ចំណែកឯ smartphone Asha 305 ស៊ីមពីរនឹងត្រូវផ្តល់ជូនក្នុងតំលៃត្រឹមតែ ៨៩ដុល្លារ ប៉ុណ្ណោះ។ ទូរស័ព្ទឆ្លាតវៃទាំងពីម៉ូដែលនេះនឹងត្រូវដាក់លក់លើទីផ្សារចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២​នេះតទៅ៕

width=453

width=422

Nokia Asha 305

 

/

Nokia Asha 311

 

ដោយ៖ មិនាប្រភព៖ Nokia