ក្នុងបទបង្ហាញមួយនៅចំពោះមុខ ផ្នែក Marketing នៅមហាវិទ្យាល័យ Arizona, អាមេរិច, លោកKen Segall - អ្នកធ្លាប់ដឹកនាំផ្នែកពាណិជ្ជកម្មផលិតផលរបស់ Apple បានចែករំលែកឲ្យដឹងព័ត៌-មានជាច្រើនជុំវិញការបង្កើតឈ្មោះ ស្មាតហ្វូនប្រើ iOS របស់ក្រុមហ៊ុន ដែលសព្វថ្ងៃវាមានឈ្មោះល្បីយ៉ាងខ្លាំងជាមួយនឹងឈ្មោះថា iPhone ដូចសព្វថ្ងៃនេះ។ ក្នុងនោះ លោកបានឲ្យដឹងថា មុននឹងជ្រើសរើសយកឈ្មោះ iPhone, Apple បានរំលឹកដល់ឈ្មោះបួនទៀតគឺ Tripod, Telepod,Mobi នឹងចុងក្រោយគេគឺ iPad (?!). ដើម្បីឲ្យងាយយល់ថា ហេតុអ្វីបានជាមានឈ្មោះទាំង-នោះ, Segall ស្រាយបញ្ជាក់ដូចខាងក្រោម:

  • Tripod: ពាក្យ Tri គឺបានមកពីពាក្យពេញថា Triple (ដែលមានបី)។ Apple ចង់ឲ្យស្មាតហ្វូនរបស់ខ្លួនមានតួនាទីបីចូលគ្នាគឺ អាចធ្វើការ Call និង SMS ដូចទូរស័ព្ទធម្មតា, អាចស្តាប់ចំរៀងបានពិរោះដូច iPod, និងអាចមានសមត្ថភាពប្រើ Internet។
  • Telepod: ប្រហែលជាអ្នកណាក៏អាចយល់បានន័យនេះ។ Telepod គឺជាការរួមផ្សំនៃពាក្យ Telephone និង iPod។ Apple ចង់ប្រែក្លាយ iPod ឲ្យទៅជាស្មាតហ្វូនមួយដែលអាចស្តាប់តន្ត្រីបានយ៉ាងពិរោះ។
  • Mobi: វាពិតណាស់ថា វាជាពាក្យកាត់នៃ Mobile (ទូរស័ព្ទ)។
  • iPad: វាជារឿងដែលមនុស្សជាច្រើនមិនបានដឹងនោះគឺ ពេល Apple ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Steve Jobs, ក្រុមហ៊ុនបានស្រាវជ្រាវ និងអភិវឌ្ឍ Tablet មុន, ជំនួសឲ្យស្មាតហ្វូន។ជាក់ស្តែង ជាចុងក្រោយ Apple បានសំរេចផ្តោតគោលដៅ ទៅលើការផលិត ស្មាតហ្វូនវិញនេះគឺជាមូលហេតុដែលឈ្មោះ iPad ប៊ិះនឹងត្រូវបានដាក់ឲ្យ ស្មាតហ្វូនប្រើ iOS របស់ក្រុមហ៊ុន។
  • /

បើទោះជាធ្លាប់បានរំលឹកដល់ 4 ឈ្មោះខាងលើ ប៉ុន្តែជាចុងក្រោយ Apple ក៏បានជ្រើសរើសយកឈ្មោះ iPhone។ ប្រហែល នេះគឺជាសំរេចចិត្តដ៏ត្រឹមត្រូវមួយរបស់ក្រុមហ៊ុន ព្រោះថា iPhone បានធ្វើឲ្យ Apple ក្លាយទៅជាសាជីវកម្មបច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក ហើយ iPhone ក៏ងាយស្រួលហៅ និងស្រួលចាំជាង Tripod រឺ Telepod ផងដែរ៕

ដោយ៖ សិលាប្រភព៖ TTE