បើតាមប្រភពព័ត៌មានបានចេញផ្សាយបានអោយដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក គឺ លោក Barack Obama បានថើបភរិយារបស់លោកពោរពេញទៅដោយក្តីស្រឡាញ់ គឺលោកស្រី Michelle Obama ខណៈពេលដែលពួកគាត់ទាំងពីរនាក់ អង្គុយទស្សនាការប្រកួតបាល់ទះរវាងក្រុមរបស់សហរដ្ឋអាមេរិក តទល់ជាមួយ និងក្រុមរបស់ប្រទេសប្រេស៊ីល។

ស្របពេលដែលមានការថើបពីសំណាក់ប្រធានាធិបតីរូបនេះ ក៏មានសំលេងអបអរសាទរ ក៏ដូចជាសំលេងទះយ៉ាងកងរំពង ពាសពេញមជ្ឍមណ្ឌលកីឡា Verizon នារដ្ឋធានី Washington ។ គួរបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មានបានអោយដឹងថា នេះគឺជាលើកទី ២ ហើយ ដែលប្រធានាធិបតីរូបនេះ បានថើបភរិយារបស់លោក បើនិយាយពីលើកទី ១ នោះ លោកមិនបានថើបដោយផ្តល់ក្តីស្រឡាញ់ដូចលើកនេះទេ ពោលគឺ គ្រាន់តែកៀកកិតស្និទ្ធស្នាល និង ផ្តល់ស្នាមញញឹមតែប៉ុណ្ណោះ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពដែលលោក Obama ផ្តល់ស្នាមថើបដល់ភរិយារបស់លោកក្នុងអំឡុងកម្មវិធីប្រកួតប្រជែងកីឡាបាល់ទះ យ៉ាងណានោះសូមតាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ ៖
ដោយ ៖ រិទ្ធីប្រភព ៖ news.sky