ភ្នំពេញ៖ កន្លងមកតារាសម្តែង ស្រស់សោភាកញ្ញា សុខ ស្រីម៉ុច ធ្លាប់បានទម្លាយពីទំនាក់ទំនងស្នេហារបស់នាង ជាមួយតារាសម្តែង គឺលោក ចំណាប់ ឲ្យគេហទំព័រ LookingTODAY ក៏ដូចជាមហាជន បានដឹងរួចមកហើយ ។ មិនតែប៉ុណ្ណោះនាង បានអះអាងយ៉ាងច្បាស់ទៀតថា ទំនាក់ទំនងស្នេហារបស់នាង ជាមួយសង្សារសំណព្វចិត្ត នៅពេលនេះ កំពុងតែមានភាពកក់ក្តៅយ៉ាងខ្លាំង ហើយក៏គ្មានអ្នកទីបី មកជ្រៀតជ្រែកបានដែរ ។

ដោយឡែកការប្រកាស ពីចំណងស្នេហ៍ដ៏ផ្អែមល្អែម និងកក់ក្តៅរបស់តារាសម្តែង សុខ ស្រីម៉ុច ជាមួយតារាសម្តែងមាឌមាំ លោក ស៊ិន ចំណាប់ មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ស្រីម៉ុច បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ឥឡូវនេះនាង មានបុរជាអាណិកជនពីរបីនាក់ បានទាក់ទង និងសុំស្រឡាញ់នាង ដោយត្រង់ៗ តែយ៉ាងណានោះនាង មិនទាន់ឲ្យសញ្ញាណាមួយឆ្លើយតប នឹងការស្នើរសុំរបស់កន្លង់ៗទាំងនោះ នៅឡើយទេ ។

បុប្ផាក្រពុំមកពីទឹកដីខេត្តកំពង់ធំ កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថា បុរសៗដែលទាក់ទង និងសុំស្រឡាញ់ខ្ញុំទាំងនោះ ពួកគាត់ គឺជាអាណិកជនរស់នៅក្រៅប្រទេស ដូចជាប្រទេស បារាំង,អា-មេរិក និងប្រទេសចិន ។

កញ្ញា ស្រីម៉ុច បានបន្តថា ខ្ញុំមិនទាន់បានឆ្លើយតប ចំពោះការស្នើរសុំរបស់ពួកគាត់ នៅឡើយទេ ។ ព្រោះឥឡូវខ្ញុំ ក៏មានសង្សាររួចមកហើយដែរ ។ ម្យ៉ាងខ្ញុំ ក៏មិនទាន់ដឹងច្បាស់ថា អ្នកទាំងនោះ គេជាមនុស្សយ៉ាងម៉េចដែរ ព្រោះយើងទើបតែស្គាល់គ្នា និងជួបគ្នាម្តងជាពីរដង គេប្រាប់ថាស្រឡាញ់បែបនេះ។

តារាសម្តែងសម្បូរមន្តស្នេហ៍រូបនេះ បានបន្ថែមថា បុរសអាណិកជន ដែលស្រឡាញ់នាង នៅរស់ប្រទេសចិន គ្រោងនឹងមកលេងស្រុកខ្មែរ នៅពេលខាងមុខឆាប់ៗនេះ ។ មិនតែប៉ុណ្ណោះ បុរសម្នាក់នោះ ក៏បានណាត់ជួបជាមួយ ស្រីម៉ុច ផងដែរ ។ខណៈកញ្ញា សុខ ស្រីម៉ុច កំពុងតែមានយីអ៊ុនខ្ពស់ ចំពោះតែអាណិកជនបែបនេះ គេហទំព័រ LookigTODAY បានចោទសួរទៅ ស្រីម៉ុច ថាតើសង្សាររបស់នាង(លោក ចំណាប់) បានដឹងពីរឿងនេះ ដែរឬទេ ? ហើយគាត់មានប្រតិកម្ម ឬប្រច័ណ្ឌដែរឬទេ នៅពេលគាត់ដឹងថា ស្រីម៉ុច មានបុរសជាអាណិកជន សុំស្រឡាញ់ច្រើនបែបនេះ ?

ចំពោះសំណួរទាំងនេះ ស្រីម៉ុច បានឆ្លើយយ៉ាងរហ័រថា តាមពិតរឿងទាំងអស់ គឺបង(សង្សារ)គាត់បានដឹងទាំងអស់ ព្រោះខ្ញុំមិនដែលលាក់លៀមគាត់នោះទេ ហើយគាត់ក៏មិនថាអីដែរ គឺគាត់ជឿជាក់ចិត្តរបស់ខ្ញុំ...!៕

Looking

Looking

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល