ដោយយោងតាមប្រភពសារព័ត៌មានបរទេសដែលចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា  មានយុវសិស្សវ័យ  ២០  ឆ្នាំម្នាក់  ហ៊ានប្រថុយជីវិតរបស់ខ្លួន   ក្នុងការជួយសង្រ្គោះជីវិតរបស់បុរសម្នាក់ផ្សេងទៀត  ក្នុងការប៉ុនប៉ងធ្វើអត្តឃាត  ដោយឈរអោយរថភ្លើងបុក ដែលមកទល់និងពេលនេះ បានអោយដឹងថា​ យុវសិស្សរូបនោះមានរបួសធ្ងន់ទៅនឹងជើងរបស់គេដែលអាចពិការក៏ថាបាន។

width=505

                យុវសិស្សវ័យ ២០ ឆ្នាំរូបនោះ កំពុងដេកសំរាកព្យាបាលនៅមន្ទីរពេទ្យ

យុវសិស្សវ័យ  ២០ ឆ្នាំរូបនោះមានឈ្មោះថា  Li Boya ក៏កំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ Qinhuangdao នៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ។ បើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា   ជើងឆ្វេងរបស់គាត់រងរបួសជាទម្ងន់  ដែលតំរូវអោយធ្វើការកាត់ចោលរីឯ  ជើងស្តាំរបស់គាត់វិញ  ក៏កំពុងតែស្ថិតនៅក្នុងសភាពមួយយ៉ាប់យ៉ីនផងដែរ  តែលោកគ្រូពេទ្យបាននិយាយដោយមានក្តីសង្ឃឹមថា លោកនិងព្យាយាមអោយអស់ពីសមត្ថភាពក្នុងការជួយសង្គ្រោះជើងស្តាំរបស់គាត់​ ដូច្នេះ នាពេលអនាគត គាត់និងត្រូវការជើងសិប្បនិម្មិតតែម្ខាង តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត  បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត  Zhang Xu  ដែលជានាយកគ្រប់គ្រងទូទៅខាងផ្នែកវះកាត់ ដៃ  និង ជើងនៅក្នុងមន្ទីរពេទ្យនេះ បានអោយដឹងថា  ៖ ស្ថានភាពរបស់គាត់កំពុងស្ថិតនៅក្នុងការតាមដាន យ៉ាងហោចណាស់​ ក្នុងអំឡុងពេល  ១  សប្តាហ៏ទៀតទើបអាចដឹងបានថា តើស្ថានភាពជម្ងឺរបស់គេ និងមានការវិវត្តន៏យ៉ាងណានោះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍ដែលហ៊ានប្រថុយជីវិតក្នុងការជួយសង្គ្រោះបុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត  ដោយឈរអោយរថភ្លើងបុកនេះ បានកើតឡើងនៅវេលាម៉ោង 5:40 នាទីល្ងាច  ដែលនៅក្នុងពេលនោះ  យុវសិស្សវ័យ ២០   ឆ្នាំដែលមានឈ្មោះថា Li Boya បានឃើញបុរសម្នាក់លោតចុះទៅឈរនៅលើផ្លូវខ្សែរថភ្លើង   ដែលមានរថភ្លើងបានជិតមកដល់ផងនោះ  ខណៈ ពេលដែលគេបានឃើញបែបនេះ គេក៏លោតចុះទៅជួយ តែជាអកុសលជើងទាំងគូររបស់គេ ត្រូវបាន​រថភ្លើង បើកកិនពីរលើ ធ្វើអោយកំបុតទាំងពីរ ពោលគឺកំបុតក្រោមត្រឹមក្បាលជង្គង់ចុះក្រោម។

/

ក្រោយពីបាន កើតហេតុការណ៍មួយនេះ   ​បើតាមទីភ្នាក់ងារសារព័ត៌មាន   Beijing  News  បានអោយដឹងថា  អាជ្ញាធរផ្លូវដែក នា ទីក្រុងប៉េកាំង ប្រទេសចិន  បានផ្តល់ជាប្រាក់រង្វាន់   ដល់ទៅ $31,700 សំរាប់សកម្មភាពដ៏ក្លាហានរបស់គេមួយនេះ​  និងសន្យាថា  ផ្តល់ការងារសមស្របមួយ ក្រោយពីគេបានបញ្ជប់ការសិក្សារបស់ខ្លួន ។  រីឯ បុរសដែលប៉ុនប៉ងធ្វើអត្តឃាតរូបនោះវិញ  ត្រូវបានគេបញ្ជាក់ស្គាល់អត្តសញ្ញាណថា មានឈ្មោះ Liu Shichen មានវ័យ ៤១ ឆ្នាំហើយបើនិយាយពីមូលហេតុដែលគាត់ប៉ុនប៉ងធ្វើអត្តឃាតនោះ  ពុំទាន់ដឺងច្បាស់នៅឡើយទេ  ដោយវាកំពុងស្តិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ asiaone