ភ្នំពេញ៖ អតីតតារាចម្រៀងដើមទ្រូងសិចស៊ី ប្រចាំផលិតកម្មអឹម កញ្ញា ស៊ឹម ថៃណា  ត្រូវបានមហាជនទូទៅ និងស្រទាប់យុវវ័យមួយចំនួនដឹងថា នាងបានដកខ្លួនចេញពី សង្វៀនសិល្បៈបន្ទាប់ពីនាងបានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកជាសាធារណៈ ថានាងនិងផ្អាកពីអាជីពសិល្បៈមួយរយៈ ។ តែយ៉ាងណានោះនាងក៏មិនទាន់ដឹងថា នឹងត្រឡប់មករកអាជីព ជាអ្នកសិល្បៈវិញ ឬនៅថ្ងៃណានោះទេ ។

បន្ទាប់ពីតារាចម្រៀងនិយមសិចស៊ី បញ្ចេញដើមទ្រូង កញ្ញា ស៊ឹម ថៃណា បានប្រកាសថានឹងឈានជើងដើរចេញពីសិល្បៈមកមហាជន និងស្រទាប់យុវវ័យមួយចំនួន មិនដែលបានឃើញវត្តមានរបស់នាង បង្ហាញនៅលើកញ្ចក់ទូរទស្សន៍ឡើយ ។ ហេតុដូច្នេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាង បានដឹងជាក់ច្បាស់ថា តារាចម្រៀងរូបនេះ ពិតជាសម្រេចចិត្តដើរចេញពី សង្វៀនសិល្បៈពិតប្រាកដមែន ។

ប៉ុន្តែជុំវិញនឹងការសម្រេចចិត្ត ដើរចេញពីសង្វៀនសិល្បៈ របស់តារាចម្រៀងដើមទ្រូងធំ សម្បូរស្នេហ៍កញ្ញា ស៊ឹម ថៃណា នាពេលនេះត្រូវបានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និងជាមិត្តភក្តិស្និតស្នាលរបស់នាង បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា មូលតែកញ្ញា ស៊ឹម ថៃណា សម្រេចចិត្តដើរចេញពិភពសិល្បៈ ទាំងមិនអាឡោះអាល័យ ដោយសារតែនាងមានលុយចាយហូរហៀរ និងមានរបស់របរប្រើប្រាស់ថ្លៃៗទំនើបៗ និងទាន់សម័យមិនចាញ់ជំទាវឡើយ ។

ប្រភពដដែលបានបង្ហើប្រាប់ឲ្យដឹងទៀតថា កញ្ញា ស៊ឹម ថៃណា ដើរចេញពីសិល្បៈនាពេលនេះ គឺដោយសារតែនាងមានគំនាប ពីបុរសម្នាក់ដែលស្រឡាញ់នាង និងតែងតែឧបត្ថម្ភអ្វីៗ គ្រប់បែបយ៉ាងដល់នាងជានិច្ច ឲ្យតែនាងហារមាត់ស្តី  ។ ហេតុដូច្នេះហើយទើបកញ្ញា ស៊ឹម ថៃណា បានសម្រេចដើរចេញពីពិភពសិល្បៈ ដោយមិនស្រណោះអាល័យបែបនេះ ។

ប្រភពខាងលើក៏បានបង្ហើបឲ្យដឹងទៀតថា បុរសដែលតាមស្រឡាញ់ ថ្នាក់ថ្នមកញ្ញា ស៊ឹម ថៃណា នាពេលនេះបុរសនោះ មានវ័យជំនាស់ជាងនាង ប្រហែលជាវ័យជាង៤០ឆ្នាំ និងជាអ្នកមានទ្រព្រសម្បត្តិស្តុកស្តមទៀតផង  ។

ប៉ុន្តែជុំវិញនឹងការបង្ហើបប្រាប់ខាងលើនេះ គេហទំព័រ LookingTODAY  មិនទាន់ដឹងថា ត្រូវយ៉ាងណានោះទេ ព្រោះនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ គេហទំព័ត៌ LookingTODAY មិនអាចធ្វើការទាក់ទង សុំការស្រាយបំភ្លឺពី កញ្ញា ស៊ឹម ថៃណា បាននោះទេដោយសារតែលេខទូរស័ព្ទរបស់នាង ដែលធ្លាប់ប្រើមិនអាចទាក់ទងបាន ។ ទោះជាយ៉ាងណា គេហទំព័រ LookingTODAY រងចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា ពីបញ្ហានេះ ដើម្បីឲ្យបានដឹងជាក់ច្បាស់ និងឲ្យអស់មន្ទិលសង្ស័យពីមហាជន៕

width=500

width=500

Looking

Looking

Looking

width=500

ដោយ ៖ Lookingtodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល