អាមេរិក៖ តៀមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ត្រីផ្សោតដ៏ធំមួយក្បាល ដែលបានអណ្ដែតទឹកស្លាប់ ខណៈដែលដងខ្លួនត្រីផ្សោតនោះ មានបៀមជាប់នូវគ្រាបកាំភ្លើង ដ៏ក្រហមឆ្អិនឆ្អៅមួយគ្រាប់។

ប្រភពដែលបានអោយដឹងថា ត្រីផ្សោតដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនូវតាមដងឆ្នេរសមុទ្រ Mississippi ប៉ែកខាងជើងនៃសហរដ្ឋអាមេរិក។ គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុនទៅនេះ ក៏មានការសម្លាប់ពពួកត្រីផ្សោតសមុទ្រ នៅតាមដងទន្លេនេះផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏កុ្រមអ្នកភិរក្សដែនសមុទ្រ ក៏ដូចជាប៉ូលីនៅមិនទាន់ដឹងច្បាស់ពីជនដៃដល់ និងមូលហេតុអ្វី បានជាគេសម្លាប់ត្រីផ្សោតដ៏ស្លូតទាំងនោះដែរ៕
ដោយ៖ មឿនប្រភព៖ dailymail