ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាជនដៃដល់ បើកការវាយប្រហារទៅលើបុរសពិការភ្នែកម្នាក់នោះ ត្រូវបានថតជាប់ជាមួយនឹងកាម៉េរ៉ាទូរស័ព្ទដៃ ខណៈពេលគាត់ខឹងបុរសពិការភ្នែកនោះដើរឆ្លងផ្លូវយូរពេក។
គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍ដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើងនៅឯជាយក្រុង ជិតរដ្ឋ Newcastle ចក្រភពអង់គ្លេស។ លើសពីនេះទៅទៀត បើយោងតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បាននិយាយបញ្ជាក់អោយដឹងថា បុរសដែលជាជនពិការភ្នែករូបនោះ បានដើរឆ្លងកាត់ផ្លូវ រួមមានប្អូនថ្លៃស្រី ក៏ដូចជា ប្អូនប្រុសនៅចាំមើលថែរំពេចនោះ ខណៈពេលដែលគាត់ដើរឆ្លងផ្លូវយឺតពេក បុរសបើកឡានមិនស្គាល់អត្តសញ្ញាណក៏ចាប់ផ្តើមផ្ទុះកំហឹង ហើយបើកការប្រហារមកលើបុរសពិការភ្នែកតែម្តង។

ដោយឃើញហេតុការណ៍បែបនោះ អូនថ្លៃស្រី ក៏ដូចជា ប្អូនប្រុសដែលជានៅចាំមើលថែនោះក៏ចេញមុខការពារ ខណៈពេលដែលរំពេចនោះ ក៏មានការឈ្លោះប្រកែកវាយតប់គ្នាតែម្តង ។មិនត្រឹមតែប៉ុណ្ណោះ លោក Fry ដែលជាសាក្សីរួបនេះ បានបន្ថែមថា ខ្ញុំសឹងតែមិនជឿថាមានជនអគតិអាចធ្វើទៅលើបុគ្គលមា្នក់ ដែលគ្មានលទ្ធភាពក្នុងការការពារខ្លួនឯងបានទៅកើត ។
គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចដោយធ្វើការចាប់ឃាត់ជនដៃដល់ រង់ចាំការទោសទៅតាមផ្លូវច្បាប់ ស្របពេលដែលការស៊ើបអង្កេតនៅតែបន្ត៕
ដោយ ៖ រិទ្ធីប្រភព ៖ ninemsn