អាមេរិក៖ SUV ជារថយន្ដថ្មីរបស់សហរដ្ឋអាមេរិកមួយទៀត ដែលទើបនឹងកែច្នៃ អោយមានរូបរាងមាំមួនដូចរថក្រោះអញ្ចឹង។ នោះមានន័យថា SUV គឺអាចទប់ទល់នឹងគ្រប់កំាភ្លើង ធុនធ្ងន់ៗបាន។width=455

តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ សហរដ្ឋអារិក បានអោយដឹងថា រថយន្ដ SUV ត្រូវបានបំពាក់នូវ សំភារៈទំនើបៗ ហើយមាំទៀតផង។ ដងខ្លួនរថយន្ដទាំងមូល ត្រូវបានស្របទៅដោយសារធាតុដែកម្យ៉ាង ដែលកំាភ្លើងធុនធ្ងន់មិនអាចបាញ់ចូលក្នុងបានឡើយ។width=455

បើតាមការអោយដឹងពីប្រធានក្រុមហ៊ុនរថយន្ដ SUV បានអោយដឹងថា​ ដោយសារពេលបច្ចុប្បន្ន មានកំាភ្លើងទំនើបៗពេក ដូច្នេះហើយបានជា ក្រុមហ៊ុនបានកែច្នៃរថយន្ដនេះឡើងក្នុងគោលបំណង ជួយរក្សានូវសុវត្ថិភាព ដល់អតិថិជន​ដែលចង់បាន សុវត្ថិភាពខ្ពស់។ ពោលគឺអាចទប់ស្កាត់ ការបាញ់ចូលនៃកាំភ្លើងល្អៗបាន។ តម្លៃរថយន្ដគឺ ៥៧៩,០០០ ដុល្លារ៕

ដោយ៖ សីហាប្រភព៖ Yahoo