ភ្នំពេញ  ៖ ករណីខ្មាន់កាំភ្លើង​  បាញ់ប្រហារប្លន់យកម៉ូតូ ពីជនរងគ្រោះ ទាំងកណ្ដាលថ្ងៃ  ខណៈដែលមានអ្នកដំណើរ លើដងផ្លូវទៅមកមិនដាច់ នាំឲ្យមហាជន សម្ដែងការព្រួយបារម្ភពីសន្ដិសុខ ដែលកាន់តែអាក្រក់ទៅជាពិសេសលើភូមិសាស្ដ្រសង្កាត់ឃ្មួញ។

គួរបញ្ជាក់ផងដែរថា លោកអធិការនគរបាល ខណ្ឌសែនសុខ បានថែ្លងថា សមត្ថកិច្ចរបស់លោកកំពុងតែមមាញឹក   ក្នុងការស្រាវជ្រាវរកក្រុមប្លន់ប្រដាប់អាវុធនេះ  បន្ទាប់ពីបានសាកសួរ  សាក្សីមួយចំនួន ដែលបានឃើញហេតុការណ៍។

width=485

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ    បញ្ជាក់បែបនេះ  បន្ទាប់ពីមានអំពើប្លន់ប្រដាប់អាវុធមួយ   បានកើតឡើង កាលពីវេលាម៉ោង  ២ និង ៣០  នាទី រសៀល ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១២  នៅលើដងផ្លូវហាណួយស្ថិតក្នុងអន្លង់ក្ងាន ឬ ភូមិសែនសុខ សង្កាត់ឃ្មួញ ដែលយុវជនម្នាក់ មានឈ្មោះ ព្រំស៊ីនដា អាយុ  ២៥ ឆ្នាំ ជា និស្សិត ត្រូវបានក្រុមខ្មាន់កាំភ្លើង ២ នាក់ ប្រើប្រាស់អាវុធ K54 បាញ់ប្លន់យកម៉ូតូ\ម៉ាកសេ១២៥ ស៊េរី០១២ ពាក់ស្លាកលេខ ភ្នំពេញ ៤១០៨ យកទៅបាត់ ។

width=485

លោកបញ្ជាក់ថា  ខ្មាន់កាំភ្លើង  ដែលជាក្រុមចោរជិះម៉ាកសេ ១២៥  ពណ៌ខ្មៅ  មិនចាំស្លាកលេខ បានបាញ់ជនរងគ្រោះ ១ គ្រាប់ចំខ្នងធ្លាយមកពោះ ហើយបានបាត់បង់ ជីវិត  បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យសែនសុខ។សពជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ  នៅគេហដ្ឋាន ស្ថិតនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមប្រពៃណី។

width=485

ដោយឡែក សមត្ថកិច្ចវិញ ក៏មិននៅស្ងៀម គឺកំពុងដុតដៃដុតជើងយ៉ាងសកម្ម  ស្វែងរកដានក្រុមខ្មាន់កាំភ្លើង ដែលបាញ់ប្រហារមនុស្ស  ដូចសត្វចាប  ដើម្បីប្លន់យកម៉ូតូ ទាំងកណ្ដាលថ្ងៃ ហើយក្រុមនេះ ពិតជាគេចមិនរួចពីសំណាញ់ច្បាប់ទេ៕

ដោយ ៖​ រិទ្ធីប្រភព ៖ dap