អាមេរិក៖ តាមការអោយដឹងពីអ្នកទេសចរណ៍ ដែលបានទៅលែងសួនសត្វមួយ ស្ថិតក្នុងរដ្ឋហ្លូរីដា (Florida) សហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗនេះ គេបានប្រទះឃើញសត្វម៉្យាងមានរាងដូចកូនបាល់អញ្ចឹង។

បើតាមការអោយដឹងពីលោក Joe Maker អ្នកថែរក្សាសត្វក្នុងសួនសត្វ Busch Gardens រដ្ឋ Florida បាននិយាយថា សត្វចម្លែកដែលមានរាងដូចបាល់នោះ មានឈ្មោះថា Zowie ឬ Ollie ឬអោយឈ្មោះថា 'សត្វអពង្រូល' ដែលសត្វនេះ ត្រូវបានគេបង្កាត់ពីតំបន់អាហ្វ្រិកខាងត្បូង។ សត្វនេះទៀតសោត ទើបតែយកមកដល់សូនសត្វរដ្ឋ Florida រយៈពេលពីរឆ្នាំប៉ុណ្ណោះ។ គួរបញ្ចាក់ផងដែរថា ចាប់តំាងពីមានសត្វនេះក្នុងសួនសត្វមក គឺមានភ្ងៀវទេសចរណ៍យ៉ាងច្រើនលើសលប់ចូលទស្សនា រហូតដល់គេចោទសួរថា តើសត្វពង្រូលនេះ ជាសត្វចម្លែក ក្នុងសហរដ្ឋអាមេរិកមែនទេ។


លោក Maker បានបន្ដថា ថ្វីត្បិតសត្វពង្រូលនេះ មានរូបរាងអញ្ចឹងមែន តែការបំលាស់ទីរបស់វាលឿនណាស់ ជាពិសេសនៅពេលចាប់ចំណី។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកថែរក្សាសួនសត្វទាំងអស់ ខិតខំប្រឹងប្រែងអភិរក្សសត្វនេះអោយបាន គង់វង្ស សម្រាប់ភ្ងៀវទេសចរណ៍ដែរ។ចងចាំ៖ ការពារសត្វព្រៃ គឺថែរក្សាជីវិតអ្នក៕
ដោយ៖ រក្សាប្រភព៖ dailymail