អាមេរិក៖ សហរដ្ឋអាមេរិក នៅតែមានក្រុមហ៊ុន និងរថយន្ដល្បីៗ យកទៅលក់លើទីផ្សារក្នុងពិភពលោកដដែល។ នេះបើទោះបី ជាក្រុមហ៊ុន ចិន និងអាឡឺម៉ង់មានរថយន្ដទំនើបៗប្រកួតក្រជែងលើទីផ្សារក៏ដោយ។ តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Aston Martin បានអោយដឹងថា ក្រុមហ៊ុននឹងកែច្នៃរថយន្ដម៉ាក Vanquish Volante អោយមានភាពល្អប្រណិត ហើយគ្រោងនឹងដាក់លក់ លើទីផ្សារនៅឆ្នាំ ២០១៤ ខាងមុខនេះ។width=450width=450ក្រុមហ៊ុនបានសង្ឃឹមយ៉ាងមុតមុំាថា៖ រថយន្ដម៉ាក  Vanquish Volante នឹងមានអតិថិជនច្រើនទាំងក្នុង និងក្រៅស្រុកនាពេលដែលរថយន្ដនេះដាក់លក់លើទីផ្សារឆ្នាំ ២០១៤។ រថយន្ដដ៏តូចច្រលឹងមួយនេះ នឹងបំពាក់ដោយធុងទឹកចំនុះ​ ៦.0 លីត្រ ជាមួយស៊ីន V- ១២ និងដំណើរការដោយកំលាំង ៥៦៥​ HP ក្នុងកំរិត ៦,៧៥០ rpm។ លើសពីនេះទៅទៀតរថយន្ដនេះអាចរត់បានចំងាយ ១៦៨ ម៉ាលស៍ (miles) ក្នុងមួយម៉ោង។ ចំពោះតំលៃក្រុមហ៊ុននៅមិនទាន់កំណត់នៅឡើយទេ៕width=450

width=450

width=450

 

ដោយ៖ សារិនប្រភព៖ topspeed