វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ថា ទីភ្នាក់ងារអវកាស សហរដ្ឋអាមេរិក (អង្គការ NASA )បានជ្រើសរើសអ្នក អវកាសយានិកចំនួន៨នាក់ ដើម្បីចូលរួមបំពេញបេសកកម្ម រុករកនៅទីលំហ និងស្រាវជ្រាវ នៅភពព្រះអង្គារ និងការវិវត្តន៍នៃ ដុំអាចម៍ផ្កាយផងដែរ ។

អង្គការខាងលើបានបញ្ជាក់ថា ការជ្រើសរើសនេះ គឺមានអ្នកចូលរួមប្រកួតប្រជែងគ្នា ជាង៦ពាន់នាក់ ហើយការជ្រើសរើស គឺយកស្ត្រីចូលរួម ឲ្យបានពាក់កណ្តាល នៃអ្នកទាំង៨រូបនោះ ដែលពួកគេសុទ្ធសឹង មានជំនាញស្ទាត់ខាងផ្នែកអវកាស ដោយអាចនិយាយថា មានសមត្ថភាពខ្ពស់ ដែលធ្វើទទួលកិច្ចការនេះបាន ។

NASA បានបញ្ជាក់ថា បេក្ខជនទាំងឡាយ អាចចូលរួមដោយពួកគេ បានចូលរួមក្នុងការបង្ហោះ យានអវកាសលើកដំបូង ពីទឹកដីសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០១១មក ។

លោក Charles Bolden លេខាធិការនៃ NASA បានលើកឡើងក្នុង សេចក្តីប្រកាសព័ត៌មានថា ពួកគេនឹងមានភ្ញាក់ផ្អើល នៅពេលដែលយើង បានធ្វើកិច្ចការនៅស្ថានីយ អវកាសយ៉ាងដូច្នេះ ហើយគម្រោងការរបស់យើង គឺចង់បង្ហោះយានអវកាស ចេញពីទឹកដីអាមេរិក ដោយមានក្រុមហ៊ុន ទទួលការបាញ់បង្ហោះ នៅអាមេរិកតែម្តង ។

លោកបានបញ្ជាក់បន្ថែមថា ពួកគេ ត្រៀមខ្លួនជាស្រេច ក្នុងការជួយនិងអាចនាំមនុស្សជាលើកដំបូង ទៅកាន់ភពព្រះអង្គារ និងពិភពផ្កាយមួយចំនួន ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល