ក្រុមហ៊ុនផលិតម៉ូតូជប៉ុន បានឧទ្ទេសនាមម៉ូដែល nakedbike ២៥០សេសេ នៅក្នុងប្រទេសរបស់ខ្លួន ម៉ូតូនេះ ប្រើម៉ាស៊ីន ដូចទៅនឹង ម៉ូដែល CBR250R ហើយនឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ១ សីហា ក្នុងតម្លៃ ៤.៥៨០ដុល្លារអាមេរិក។

Honda CB250F

Kawasaki Z250SL
ទន្ទឹមនឹងការបង្ហាញខ្លួន CB300F នៅអឺរ៉ុប ក្រុមហ៊ុន Honda ក៏បានឧទ្ទេសនាម ម៉ូដែល CB250F សម្រាប់ទីផ្សារអាស៊ី។ Honda CB250F លេចធ្លោ ដោយមានភ្លើងហ្វា រាងអក្សរ V រួមនឹង រ៉ាឌីទ័រ ធ្វើឱ្យត្រជាក់ម៉ាស៊ីន ប្រកបដោយរចនាប្រណិត។


CB250F ប្រើម៉ាស៊ីន ដូចទៅនឹង ម៉ូដែល CBR250R ដែលប្រើស៊ីឡាំងទោល ២៤៩សេសេ និងបំពាក់បច្ចេកវិទ្យាបាញ់សាំងអេឡិចត្រូវនិច។ ម៉ូតូ Honda ម៉ូដែល CB250F មានកម្លាំង ២៩សេះ។ យោងតាមក្រុមហ៊ុនជប៉ុន CB250F ស៊ីប្រេង ក្នុងកម្រិត ១,៩៩លីត្រ/១០០គីឡូម៉ែត្រ។


ដៃចង្កូត និងផ្នែកដងខ្លួនខាងមុខរបស់ Honda CB250F ត្រូវបានរចនាឡើង ដោយអនុញ្ញាតឱ្យអ្នកបើកបរ អង្គុយបានត្រង់ខ្នងជាង ធៀបនឹង CBR250R ។ Honda CB250F មានប្រវែងបណ្ដោយ ២.០៣៥មម ទទឹង ៧៦០មម និងកំពស់ ១.០៤៥មម។ ប្រវែងបណ្ដោយជាមធ្យម ១.៣៨០មម និងកែប កំពស់ ៧៨០មម។


CB250F នឹងត្រូវបានដាក់លក់ ក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១ ខែ សីហា និងមាន ២កំណែ រួមមានកំណែស្ដង់ដា តម្លៃ ៤.៥៨០ដុល្លារ និងកំណែដែលមានបំពាក់ហ្វ្រាំង ABS តម្លៃ ៥.០៨០ដុល្លារអាមេរិក។ កំណែទាំង ២នេះ សុទ្ធតែមានពណ៌ចំនួន ២ សម្រាប់ជ្រើសរើស គឺក្រហម និងខ្មៅ។
ប្រែសម្រួលដោយ ៖ តារាប្រភ ៖ Honda/ Response