ស្មាតហ្វូន All New HTC One ដែលជាកំណែបន្ទាប់របស់ HTC One នឹងត្រូវបានបង្ហាញខ្លួន នៅថ្ងៃស្អែក។

/

រូប​ភាព mobilechoiceuk

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ All New HTC One (ឬហៅថា HTC M8, HTC One 2, HTC One+) នឹងបង្ហាញខ្លួនជាផ្លូវការ។ មកដល់ពេលនេះ កំពូលស្មាតហ្វូន ឆ្នាំ ២០១៤ របស់ HTC បានលេចមុខពេញលេញ តាមរយៈបណ្ដារូបភាព និង វីដេអូបែកធ្លាយនានា។ ថ្មីៗនេះបំផុត វីដេអូមួយ បង្ហាញអំពី HTC M8 ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺរណិត ជាបន្ដ។ វីដេអូមួយនេះ មានរយៈពេលប្រហែល ១៤នាទី និងបង្ហាញនូវរូបភាពយ៉ាងច្បាស់អំពីស្មាតហ្វូនដែលរៀបនឹងបង្ហាញខ្លួន របស់ HTC ។All New HTC One អាចនឹងត្រូវបានបំពាក់ ប្រូសេសឺរ Snapdragon 801, RAM 2 GB ថាមពលថ្ម 2.900 mAh និងប្រព័ន្ធដំណើរការ Android 4.4 KitKat ។ ក្រុមអ្នកវិភាគ យល់ថា  All New HTC One អាចត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហាក់ប្រហែលនឹង HTC One កាលពីឆ្នាំទៅ។

 

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Technobuffalo/Gen