សិង្ហបុរី ៖ បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន Asia-one បានអោយដឹងថា​ ប្រជាជនសិង្ហបុរីប្រមាណជាង 26,000 នាក់បានប្រមូលផ្តុំគ្នានៅឯMarina Bay ដើម្បីធ្វើការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី 47 កាលពីថ្ងៃទី 09 សីហា ម្សិលមិញនេះ។

/

គួរបញ្ជាក់ផងដែរថា ប្រជាជនសិង្ហបុរីទាំងអស់ស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌ក្រហមស្រស់ខណៈពេលដែល ពួកគេបានទន្ទឹងរង់ចាំ ក្នុងការទស្សនានូវក្បួនព្បុះហយាត្រា ក្នុងការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី 47 នេះ។

គួរបញ្ជាក់ផងដែរថា  ក្នុងកម្មវិធីរំលឹកខួប  ការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី 47 នេះ ត្រូវបានអោយដឹងថា ក្រុមព្បុះហយាត្រាបានលើកយកនូវបទចម្រៀងមួយដែលជាស្នាដៃនិពន្ធថ្មីសម្រាប់កម្មវិធីមួយនេះដែលមានឈ្មោះថា Loving Singapore, Our Home  ។ លើសពីនេះទៅទៀត  ប្រជាជនមួយចំនួនដែលមិនបានមកចូលរួមផ្ទាល់  ក៏បានតាមដានទស្សនានូវទស្សនីយភាពបាញ់កាំជ្រួច ក្នុងអំឡុងម៉ោងជាង 8:15 នាទីយប់ ម៉ោងក្នុងស្រុកប្រទេសសិង្ហបុរី ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី  47   របស់ប្រទេសនេះ  មានភាពអធឹកអធមយ៉ាងណានោះ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបភាពមួយចំនួន ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ៖

width=504

width=503

width=503

width=502

ដោយ ៖ រិទ្ធីប្រភព ៖ asiaone