កាលពីពេលថ្មីៗនេះ នៅតាមដងផ្លូវក្នុងក្រុង Xiamen ប្រទេសចិន គេឃើញមាននារីស្រស់ស្អាតម្នាក់ កាន់បដាមួយដែលមានសរសេរថា ដើម្បីទិញ iPhone លក់ ១០Yuan សម្រាប់ការឱបម្ដង។
សេវាកម្ម ចម្លែកនេះ បានទាក់ទាញមនុស្សជាច្រើនដែលធ្វើដំណើរឆ្លងកាត់។ ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ មានបុរសចំនួន ៣នាក់ ដែលចំណាយប្រាក់ដើម្បីបានឱប ប៉ុន្ដែក៏មានបុរសមួយចំនួន បានចំណាយប្រាក់ហើយតែមិនហ៊ានឱបទៅវិញ ដោយគ្រាន់តែសុំថតរូបជាមួយប៉ុណ្ណោះ។
width=459
បន្ទាប់ពីត្រូវបានបង្ហោះតាមអ៊ីនធើរណែត ក៏មានមតិរិះគន់ជាច្រើនផងដែរ ក្នុងនោះមានអ្នកខ្លះនិយាយថា វាជារឿងមួយធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់យុវវ័យ។ ប៉ុន្ដែក៏មានអ្នកខ្លះថ្លែងថា វាគឺជាវិធីរកប្រាក់ដោយកម្លាំងខ្លួនឯង។ល។
ដោយ ៖ សីហាប្រភព ៖ k14