អេក្រង់ដែលមានកម្រិតភិចសេល ឡើងដល់ 600 ppi របស់ Sharp នឹងឡើង “គ្រងរាជ” ជំនួស Oppo Find 7 ។

/

ក្រុមហ៊ុន Sharp កំពុងតែត្រៀមបញ្ចេញឧបករណ៍បច្ចេកវិទ្យាមួយចំនួន បំពាក់អេក្រង់ ដែលមាន កម្រិតភិចសេល   ឡើងដល់ 600 ppi ។   នេះគឺជាអេក្រង់ដែលមានកម្រិតភិចសេលខ្ពស់បំផុតសម្រាប់ ស្មាតហ្វូន និងថេប្លេត នាពេលបច្ចុប្បន្ន។   ភ័ស្ដុតាងថ្មីៗនេះ   ក៏បង្ហាញថា ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន បានអភិវឌ្ឍដោយជោគជ័យ នូវអេក្រង់ប្រភេទនេះ ដែលអាចបង្ហាញរូបភាពប្រកបដោយភាពរលូនបំផុត និងកំពុងត្រៀមដើម្បីផលិត ក្នុងពេលខាងមុខ។

តាមគម្រោង ក្រុមហ៊ុននេះនឹងចាប់ផ្ដើមបញ្ចេញស្មាតហ្វូនដែលមានអេក្រង់ LCD 5,5 inch និងថេប្លេត អេក្រង់ ចាប់ពី 7 ដល់ 9 inch ។ តាមរយៈនេះ ជាមួយនឹងកម្រិតភិចសេល 600 ppi ក្រុមហ៊ុន Sharp ក៏នឹងនាំមកនូវរីសូលូសឹន 4K សម្រាប់បណ្ដាអេក្រង់ប្រភេទតូចផងដែរ។

តាមការគន់គូរដំបូង ឧបករណ៍មួយដែលមានអេក្រង់ 7,3 inch កម្រិត 600 ppi នឹងមានរីសូលូសឹន 2.160 x 3.840 pixel ។ យ៉ាងនេះក្ដី បណ្ដាផលិតផលដំបូងរបស់ Sharp ដែលមានអេក្រង់ 5,5 inch នឹងមិនអាចមានរីសូលូសឹនឡើងដល់ 4K នោះទេ។

/

នៅក្នុងពេលបច្ចុប្បន្ន ក្នុងចំណោមស្មាតហ្វូនកំពូលៗ មានតែ Find 7 របស់ Oppo នោះទេ ដែលមានអេក្រង់ 2K និង PPI (Pixels per inch) ខ្ពស់ជាងគេ។ ប៉ុន្ដែ ប្រសិន Sharp បំពាក់អេក្រង់ប្រភេទថ្មីនេះ បានជោគជ័យ នោះ មិនយូរប៉ុន្មាន តំណែងលេខ ១ ស្ដីអំពីអេក្រង់ PPI នឹងបានទៅលើក្រុមហ៊ុនជប៉ុនមិនខាន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Androidtopnews