សុខភាពប្រដាប់ភេទ (លិង្គ) ជារឿងសំខាន់ណាស់ សំរាប់បុរស គ្រប់ៗ រូប។ ជីវិតរីរាយ របស់មនុស្សមួយផ្នែកធំ សំរាប់បុរស គឺអាស្រ័យ ទៅលើប្រភេទប្រដាប់ភេទ ដូច្នេះ ដើម្បីឱ្យប្រដាប់ភេទមានសុខភាពល្អ រឹងមាំ អ្នកគួរទទួលទានប្រភេទផ្លែឈើ មួយចំនួនដូចខាងក្រោមនេះ៖

១/ ផ្លែចេក ជាប្រភេទផ្លែឈើ ដែលមានផ្ទុកទៅដោយ សារធាតុប៉ូតាស្យូម និងវីតាមីនបេដែលអាចជួយផលិត អ័រម៉ូនភេទ។ លើសពីនេះ ទៅទៀត វាអាចជួយបន្ថែម ឱ្យមានអារម្មណ៍ស្រើបស្រាលផងដែរ។
២/ ទំពាំងបារាំង ជាផ្លែឈើម្យ៉ាង សម្បូរណ៍ទៅដោយសារធាតុប៉ូតាស្យូម វីតាមីនអា និងវីតាមីនអ៊ី ដែលជួយបង្កើនឱ្យមាន កាមតណ្ហា ខ្លាំងខ្លា និង អាចជួយផលិត អ័រម៉ូនភេទ។
៣/ ផ្លែប័រ ជាផ្លែឈើមួយ ដែលមានរាងដូចជា ពងស្វាស ដែលមានផ្ទុកទៅដោយ សារធាតុជាច្រើន ដូចជា វីតាមីនដេ និង វីតាមីនអ៊ី ដែលអាចជួយរាងកាយ មានថាមពលខ្លាំងខ្លា រឹងមាំ បានយូរ នៅពេល រួមភេទ។
៤/ ផ្លែស្ត្របឺរី ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាងសំរាប់ ជួយព្យាបាលរោគ អសមត្ថភាពផ្លូវភេទ របស់បុរស៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ webmd