ព័ត៌មានកីឡា៖ យោងតាមការផ្សព្វផ្សាយ របស់ NOCC លើគេហទំព័រហ្វេសប៊ុក លើកឡើងថា កី្ដសង្ឃឹមកម្ពុជានៃ បេសកកម្មបំបែកកំណត់ត្រារយៈពេល ៤៤ ឆ្នាំ នៃមេដាយ កីឡាប្រចាំអាស៊ីនេះ គឺបានទទួលការលើកទឹកចិត្ដខ្លាំងឡើងៗហើយដោយយោងតាមាការកំណត់ជំនួបដៃគូរប្រកួត កីឡាតៃក្វាន់ដូនៅថ្ងៃទី ៣ ខែតុលា ខាងមុខនេះ។
ម្ចាស់មេដាយមាស ស៊ីហ្គេម កាលពីឆ្នាំ ២០១៣ កីឡាការិនី ស៊ន សៀវម៉ី និង ម្ចាស់មេដាយប្រាក់ ស៊ន ដាវីន គឺមានឱកាសចូលរួមប្រកួតនៅក្នុងវិញ្ញាសារទម្ងន់ បូក ដក ៧៣ គីឡូក្រាមនៅកូរ៉េខាងត្បូង។
ខណៈពេលអ្នកទាំងពីរ ឈានទៅដល់វគ្គប្រកួតនេះ កីឡាការិនី ស៊ន សៀវម៉ី និងត្រូវជួបជាមួយ ម្ចាស់ជ័យជំនះ ក្នុង Round 16 ហើយ ស៊ន ដាវីន ជួបជាមួយ ម្ចាស់មេដាយប្រាក់ 2014 Asian Championship ឈ្មោះថា Khodabandeh Akram មកពី អ៊ីរ៉ង់ ។ រឿងមួយដែល សំខាន់នេាះគឺ អ្នកដែលឈ្នះក្នុងវគ្គនេះ ហើយឈានជើងចូលទៅកាន់ វគ្គពាក់ផ្ដាច់ព្រ័ត្រ និង កា្លយជាម្ចាស់មេដាយសម្រឹទ្ធដោយស្វ័ប្រវត្ដិ ទោះបីជាអ្នកទាំង ២ ត្រូវចាញ់ក្នុងពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយក្ដី។
ស្របពេលនៃការធ្វើដំណើរទៅកាន់ការប្រកួតកីឡាករជម្រើសជាតិ វ័យក្មេង ប៉ាន់ ខេមរា ក៏ត្រូវចាប់ដៃគូរជា មួយ ZaiZai Abdulwahab មកពី អាហ្គានិស្ថាន ក្នុងវិញ្ញាសារទម្ងន់ ដក ៥៤ គីឡូក្រាម នៃ Round 32 ។
ដោយ៖ អឿ អ៊ុយប្រភព៖ NOCC