គេហទំព័ររបស់ចិនមួយ បានបញ្ចេញនូវពាក្យសំដីផ្សាយពាណិជ្ជកម្មមួយថា អ្នកប្រើប្រាស់អាចកាន់សំបក iPhone 5 ត្រលប់ទៅផ្ទះបានក្នុងរយះពេល24h បើសិនយល់ព្រមបង់ប្រាក់ចំនួន 7.878 USD(ប្រាំពីរពាន់ប្រាំបីរយចិតសិបប្រាំបី ដុល្លារ) ។

គេហទំព័រ NetEase នៅប្រទេសចិនបានឲ្យដឹងថា ពួគគេកំពុងមាននៅក្នុងដៃនូវសំបកផ្នែកខាងក្រោយនៃ iPhone 5 ដែលជិតនឹងដាក់បង្ហាញលក់ ហើយកំពុងតែបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងពិភពបច្ចេកវិទ្យារយះពេលកន្លងទៅនេះ។ ដូចសំដីដែលបានធ្វើការណែនាំ ឧបករណ៍នេះលេចចេញយ៉ាងសម្ងាត់ពីរោងចក្រផលិត iPhone របស់ Foxconn នៅ Shenzhen (ប្រទេសចិន) ។

ដើម្បីជាភស្តុតាងបញ្ជាក់ NetEase បានប្រកាសថា នឹងត្រៀមខ្លួនជាស្រេចប្រគល់សំបក iPhone 5ក្នុងរយះពេល 24 ម៉ោងដល់អ្នកណាក៏បានដែលហ៊ានចំណាយប្រាក់ចំនួន 50.000 Yuan(ប្រហែល7.878 USD)។

តាមរូបភាពនេះ យើងឃើញថាឧបករណ៍ដែល NetEase បង្ហាញមកមានការរចនាម៉ូដ និងពណ៌ដូចនឹងបណ្តាឧបករណ៍ iPhone 5 ដែលតែងតែលើកឡើងក្នុងព័ត៌មានចចាមអារ៉ាមពីមុនមក។ ផ្នែកខាងក្រោយនៃសំបក iPhone 5 ធ្វើពីលោហធាតុ ហើយចែកជាបីផ្នែករួមមាន ផ្នែកកណ្តាលដែលធ្វើពីលោហធាតុ, ផ្នែកខាងលើ និងខាងក្រោមគឺជាកញ្ចក់ដូចនឹងសំបក iPhone 4 និង 4S ដែរ។ ចំណែកនៅគែមផ្នែកខាងក្រោមទូរស័ព្ទ គឺជារន្ធ Connect ដែលមានរាងតូចជាងមុន និងរន្ធដោតកាសស្តាប់ចម្រៀងនៅក្បែរនោះ។

ខាងក្រោមនេះ គឺជារូបភាពជាក់ស្តែងមួយចំនួនពីសំបក iPhone 5, ទស្សនាទាំងអស់គ្នា ៖

width=479

width=479

/

/

/

/

 

 

ដោយ៖ សិលាប្រភព៖ VE