ទីក្រុងម៉ានីល ៖ បើតាមរបាយការណ៍របស់រដ្ឋាភិបាល ដែលបានចេញផ្សាយក្នុងអំឡុងថ្ងៃសុក្រសប្តាហ៍នេះបានអោយដឹងថា ក្រោយពីមានគ្រោះធម្មជាតិទឹកជំនន់បានកើតមាននៅក្នងប្រទេសនាប៉ុន្មានថ្ងៃចុងក្រោយនេះ  ចំនួននៃអ្នករងគ្រោះ បានកើនឡើងជាបន្តបន្ទាប់ ពោលគឺមកទល់នឹងពេលនេះ អ្នកស្លាប់បានកើនឡើងដល់ 60 នាក់ហើយ។

width=498

លើសពីនេះទៅទៀត បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សារៀបចំ នឹងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិរបស់ប្រទេសនេះបានអោយដឹងថា  ចំនួនជនរងគ្រោះ អាចនឹងបន្តកើនឡើងជាបន្តបន្ទាប់  ខណៈពេលដែលមកទល់នឹងពេលនេះ អ្នកស្លាប់បានកើនឡើងដល់ 60​ នាក់ ស្របពេលដែល 7 នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

width=496

គួរបញ្ជាក់ផងដែរថា  ប្រទេសភីលីពីន រ យៈពេលជាងមួយខែចុងក្រោយនេះបានទទួលរងនូវឥទ្ធិពលគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ  ដែលបានធ្វើអោយទីក្រុងម៉ានីលជាង  80 ភាគរយត្រូវបានគ្រប់ដណ្តប់ដោយទឹកជំនន់ ក៏ដូចជាធ្វើអោយជន់លិចយ៉ាងដំណំផងដែរនាភាគខាងជើងរបស់ប្រទេសនេះ។

/

ទន្ទឹមនឹងការកើតមានគ្រោះធម្មជាតិមួយនេះ បើតាមរបាយការណ៍ជាចុងក្រោយបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា  ចំនួននៃជនរងគ្រោះទូទាំងប្រទេសដោយសារគ្រោះធម្មជាតិលើកនេះ បានកើនឡើងដល់ទៅ 2,44 លាននាក់ ដែលនៅក្នុងនោះមានប្រជាជនជាង 362,000 នាក់បានបន្តរស់នៅក្នុងជំរុំនៅឡើយ៕

ដោយ ៖​ ពិសិដ្ឋប្រភព ៖ channelnewsasia