ជួបជាមួយ Asako Kanda មកពីជប៉ុន ដែលនាងជាមនុស្សម្នាក់ដែលបានចំណាយពេលច្រើនឆ្នាំដើម្បីប្រមូលតុក្កតា Hello Kitty ទុកបានដល់ទៅ ៤៥១៩ តុក្តតា ហើយបានចូលជាមនុស្សដែលបានសន្សំ Hello Kitty ទុកបានច្រើនបំផុតដែលជាប់ Guinness World Records នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១១។
ផ្ទះរបស់នាងត្រូវបានពេញទៅដោយតុក្កតា Hello Kitty ដែលនាងបានប្រមូលមានទាំងតូចមានទាំងធំហើយសូម្បីតែបង្គន់ក៏ Hello Kitty ផងដែរ។ នាង Asako នៅតែជាម្ចាស់ឯតទគ្គកម្មនេះនៅឡើយមិនទាន់មាននរណាបំបែកបាននោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Guinness