ព័ត៌មានអន្តរជាតិ ៖ បុរសព្រហើនហួស Nik Wallenda បានទទួលសមិទ្ធិផលជោគជ័យសាជាថ្មីម្តងទៀត បន្ទាប់ពីបានបញ្ជេញនូវសមត្តភាព មិនខ្លាចស្លាប់របស់ខ្លួនជាស្ថាពរ តាមរយៈការដើរសួរព្រ័ត្រ នៅពីលើជ្រលងភ្នំ Grand Canyon ដែលមានកំពស់ ដល់ទៅជិត ៥០០ ម៉ែត្រ ដោយមិនមានបំពាក់នូវឧបករណ៍ការពារនោះទេ។
គួរបញ្ជាក់ផងដែរថា លោក Nik Wallenda ជាពលរដ្ឋមកពី សហរដ្ឋអាមេរិក។ ដោយឡែកបើតាមប្រភពសារព័ត៌មានដដែល បន្ថែមថា បុរសដែលមិនញញើត នឹងខ្លាចស្លាប់រូបនេះបានចំណាយពេលដល់ទៅ ២២ នាទី ក្នុងការដើរសួរព្រ័ត្រ ដែលមានរយៈចម្ងាយដល់ទៅជាង ៤០០ ម៉ែត្រ។

មិនត្រឹមតែមានការចាប់អារម្មណ៍ ពីសំណាក់ទីភ្នាក់ងារសារព័ត៌មាន ដោយបានធ្វើការចុះផ្សាយប៉ុណ្ណោះទេ តែបើតាមរបាយការណ៍បញ្ជាក់អោយដឹងថា អំឡុងពេលនៃការដើរសួរព្រ័ត្ររបស់គាត់ ក៏មានការផ្សាយផ្ទាល់តាមរយៈ ប៉ុស្តិ៍ទូរទស្សន៍ល្បីរបស់ពិភពលោក ផងដែរ នោះគឺ Discovery Channel ។ ខាងក្រោមនេះ ជាវីដេអូតាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ