ខួរក្បាលរបស់មនុស្សធ្វើការ ដោយពឹងផ្អែកទៅលើសារធាតុក្លុយកូស (ជាតិស្ករ ដែលបានមកពីការធ្វើសំយោគ ពីសារធាតុមេតាប៉ូលីសនៅក្នុងអាហារ) សារធាតុនេះ សំខាន់ណាស់សម្រាប់សកម្មភាពមួយចំនួន ដូចជា និយាយ គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម។

សារធាតុមេតាប៉ូលីស អាចដំណើរការទៅបាន លុះត្រាតែ មានជាតិអាហារ នៅក្នុងក្រពះ របស់លោកអ្នក ។ បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹកនោះ ដូចជាលោកអ្នកកំពុងបញ្ឈប់ប្រព័ន្ធសរីរាង្គ និង បង្ខំឲ្យខួរក្បាលរបស់លោកអ្នក ឱ្យធ្វើការ ដោយគ្មានសារធាតុអ្វីមួយមកទ្រទ្រង់ដែរ។
ការបង្អត់អាហារ នឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយ ក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ។ល។ អ្នកខ្លះយល់ច្រឡំថា ការបង្អត់អាហារពេលព្រឹកនឹងធ្វើឱ្យគេអាចសម្រកទំងន់ តែផ្ទុយទៅវា កាន់តែធ្វើឱ្យកើនទំងន់ទៅវិញទេ ដោយសារតែការបង្អត់អាហារ នឹងធ្វើឱ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលលោកអ្នកព្យាយាមបញ្ជាវា ហើយជាតិខ្លាញ់នឹងកើនឡើង ក្នុងរាង្គកាយរបស់លោកអ្នក ដែលធ្វើឱ្យលោកអ្នកឡើងទំងន់ទៅវិញ។
ដូច្នេះ សូមលោកអ្នក រីករាយនឹងការទទួលទានអាហារព្រឹក ឱ្យបានទៀតទាត់ទាំងអស់គ្នាដើម្បីទទួលបាននូវសុខភាពល្អ និង មានភាពឆ្លាតវៃ៕
ដោយ៖ វណ្ណៈប្រភព៖ health