សមាជិករបស់ក្រុម 2NE1 បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានកោរសក់មួយចំហៀងក្បាល ដែលក្រោយមក Dara (Sandara Park) ក៏បានបកស្រាយអំពីសកម្មភាពនេះរបស់ខ្លួន។

បញ្ជាក់ពីការវិលត្រឡប់មកកាន់ Kpop ដោយស្នាដៃថ្មី រួមជាមួយសមាជិកក្នុងក្រុម 2NE1 តារាចម្រៀង Dara បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានកោរសក់មួយចំហៀងក្បាល។ ទង្វើនេះ បានធ្វើអោយភាពជានារីរបស់នាង ត្រូវបាត់បង់ស្ទើរតែទាំងស្រុង។

/

/

ប៉ុន្ដែ ពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសមួយរបស់ YG តារាចម្រៀង Dara របស់ក្រុម 2NE1 នេះបានបកស្រាយថា ខ្ញុំយល់ថា ខ្លួនខ្ញុំមិនមានភាពទាក់ទាញប៉ុន្មាន បើធៀបនឹងសមាជិកដទៃក្នុងក្រុម 2NE1។ ការផ្លាស់ប្ដូរនេះនឹងជួយអោយខ្ញុំមានភាពជឿជាក់ជាងមុន នៅពេលឡើងសំដែងលើឆាក។

ទោះជាយ៉ាងនេះក្ដី Dara ថ្លែងថា នាងក៏កំពុងទន្ទឹងរង់ចាំ ដល់ពេលសក់វែងឡើងវិញ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing