គ្រាប់បាល់សំរេចលទ្ធផលនៃការប្រកួត ត្រូវបានធ្វើឡើងនៅនាទីចុងក្រោយ។ទោះមានប្រៀបលេងក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែការលេងរបស់Bayern គឺយឺតជាងReal។ក្រោយ១៥នាទីនៃការប្រកួត ទើបBayernលេងបានល្អឡើងវិញ។នៅនាទី១៧ Riberyបានរកគ្រាប់បាល់បានសំរេចអោយBayern បន្ទាប់ពីការបញ្ជូនបាល់ជ្រុងរបស់មិត្តរួមក្រុម។/                                   Bayernបានបំបាក់Real នៅAllianz Arenaបន្ទាប់ពីត្រូវបានBayern នាំមុខមួយគ្រាប់ Realបានវាយសំរុកយ៉ាងខ្លាំង រហូតដល់នាទី៥២​ទើបOzil បានរកគ្រាប់អោយReal​មួយគ្រាប់វិញ។ប៉ុន្តែនៅនាទី៩០ Gomez បានស៊ុតបាល់ចូលសំណាញ់របស់Realបាន​មួយគ្រាប់ទៀតអោយBayern ដែលជាគ្រាប់បាល់សំរេចលទ្ធផលនៃការប្រកួតតែម្តង។

លទ្ធផល: 2-1គ្រាប់បាល់: Ribery 17', Gomez 90', Ozil 52'

 

ដោយ៖ និស្ស័យប្រភពពី៖ 24h