កូរ៉េខាងត្បូង៖ មានអ្នកនេសាទ ៤នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និង ៧នាក់ទៀតបាត់ខ្លួន នៅក្នុងសមុទ្រ ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ ម្សិលមិញ។

ទូកនេសាទជនជាតិចិនចំនួន ២គ្រឿង បានលិចទៅក្នុងសមុទ្រ នៅម៉ោង ២:៤០ នាទីព្រឹកនៅចំងាយប្រមាណជា  ១,8 គីឡូម៉ែត្រ ពី  កំពង់ផែ  Hwasun ក្នុងខេត្ត Jeju  កូរ៉េខាងត្បូងដោយសារតែ មានខ្យល់ខ្លាំង  និងទឹករលកធំៗ  ដែលទទួលឥទ្ធពលពីខ្យល់ព្យុះ Bolevenបានបោកបក់មកលើទូកនេសាទរបស់ពួកគេ ទើបបណ្តាលឱ្យទូកលិចទៅសមុទ្រតែម្តង។

ករណីគ្រោះថ្នាក់លិចទូកនេសាទខាងលើ បណ្តាលឱ្យកម្មករ នៅលើទូក ៤នាក់បានស្លាប់បាត់បង់ជីវិត ៧នាក់បាត់ខ្លួន និង ២នាក់ទៀត បានហែលមកលើដីគោក ដោយសុវត្ថិភាព៕

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ chinadaily