ព័ត៌មានកីឡា៖ ក្រុម Real Madrid បានសម្រេច​ចិត្ដ ផ្អាកសកម្មភាពសមាជិករបស់ខ្លួនម្នាក់បណ្ដោះអាសន្ន​សិន ក្រោយពីមានហេតុការណ៍កើតឡើងខុសពីប្រក្រតីដោយក្រុមអ្នកគាំទ្រក្លឹប បានផ្ទុះការមិនពេញចិត្ដ ប្រើ​អំពើហិង្សា​ មកលើកីឡាករព្រមទាំងរថយន្ដរបស់ពួកគេទៀតផង ។​

រថយន្ដមួយគ្រឿងក្នុងចំនោមរថយន្ដ៣គ្រឿងទៀត បានទទួលរងការបញ្ចេញកំហឹង​ ពីប្រិមិត្ដអ្នកគាំទ្រក្រុម Real Madrid ខណៈមានការមិនពេញចិត្ដនឹង លទ្ធផលប្រកួតរបស់ Real Madrid ប៉ះជាមួយ Barcelona ត្រឹមពិន្ទុ ២ ទល់នឹង ១ ។ មិនត្រឹមតែមានការវាយប្រហារថយន្ដតែប៉ុណ្ណោះទេ កីឡា ៣ រូបក្នុងចំនោមកីឡាករ​ទាំងអស់ បាន​រងការជេប្រទិចផ្ដាសារ មិនសំចៃមាត់ឡើយ ។ 

រថយន្ដដែលមានសភាពទាក់ទាញប៉ុនប៉ង វាយប្រហាជាងគេ ពីប្រិយមិត្ដទាំងនោះគឺជា កម្មសិទ្ធរបស់ កីឡាករ Gareth Bale ។ 

យោងតាមសេចក្ដីថ្លែងការណ៍ពីក្រុម Real Madrid បានប្រកាសថា សម្រាប់សកម្មភាព​ និង ជនបង្កហេតុនោះ​ឡើង នឹងត្រូវស្គាល់ច្បាស់ខ្លាំងណាស់ពីក្រុមសន្ដិសុខប្រចាំក្លឹប ។ ហើយគណៈកម្មាធិការ ប្រចាំនៅក្រុម Real Madrid និងចាត់វិធានការតាមច្បាប់ ដើម្បីដោះស្រាយរឿងនេះ ។ ហើយសេចក្ដីសម្រេច បន្ដ​ក្រុមនឹង ធ្វើការផ្អាកសកម្មភាពកីឡាករម្នាក់ក្នុងចំណោមអ្នកទាំង ៣ មិនចាំបាច់ មកហ្វឹកហាត់​ក្នុងក្លឹប​បណ្ដោះអាសន្ន រហូតដំណោះស្រាយត្រូវបញ្ចប់​។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ fourfourtwo