ប្រេស៊ីល : តាមរយៈរូបភាពវីដេអូមួយ ដែលត្រូវបានគេបង្ហោះ នៅលើគេហទំព័រ youtube បានបង្ហាញពីកំហឹងប្រច័ណ្ឌ របស់បុរសម្នាក់ ដែលកំពុងខឹងប្រពន្ធ ហើយចោទនាងថា បោកប្រាស់គាត់។ បុរសនោះបានស្ទុះទៅ បើករថយន្តបុកកំទេចផ្ទះតែម្តង។

អ្នកដែលបានទស្សនា និងឃើញពីរូបភាពនេះ បាននិយាយថា បុរសម្នាក់នេះពិតជាឆ្កួតមែន ដែលទៅបំផ្លាញទ្រព្យខ្លួនឯង មិនត្រឹមតែខ្ទេច រថយន្តប៉ុណ្ណោះទេ ថែមទាំងផ្ទះត្រូវរងការបំផ្លាញទៀតផង។

តាមហេតុការណ៍ បានឲ្យដឹងថា បុរសរូបនោះបានបើកឡានបុកចំ កញ្ចក់បង្អួចផ្ទះចូលទៅខាងក្នុង ហើយរថយន្តដែលរងការខូចខាត មានដល់ទៅពីរគ្រឿងឯណោះ។ វីដេអូដ៏ គួរឲ្យហួសចិត្តនេះត្រូវបាន គេចូលទស្សនាក្នុង youtube ដល់ទៅជាង ១លាននាក់៕

/

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល